ព័ត៌មាន

ទូរស័ព្ទ Galaxy S9 និងS9+​​​កាមេរ៉ាដែលអាចប្តូររូបអ្នកទៅជា​Emoji

Galaxy S9 និង S9+​​​មិនត្រឹមតែជាកំពូលទូរស័ព្ទដ៏អស្ចារ្យប៉ុណ្ណោះទេថែមទាំងភ្ជាប់ជាមួយមុខងារដ៏រឹតតែអស្ចារ្យថែមទៀតដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែទទួលបានភាពងាយស្រួលនិងទាន់សម័យ។ក្នុងនោះផងដែរក៏មានមុខងារ AR emoji នៅក្នុងកាមេរ៉ា ដែលអ្នកអាចបង្កើត Emoji  មានរូបរាងស្រដៀងនឹងអ្នកតែជារូបតុក្កតា និងមានគ្រប់ទឹកមុខផ្សេងៗគ្នាដូចជា សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -ល ។

image

នេះមានន័យថា អ្នកអាចកំណត់តួអង្គទាំងនោះជាខ្លួនអ្នកតាមរយៈមុខងារ AR emoji ហើយចែករំលែក AR emoji ទាំងនោះទៅក្នុងបណ្តាញទំនាក់ទំនងសង្គមនានា ។សម្រាប់តួអង្គនៅក្នុងនោះមានដូចជា តួអង្គក្នុងរឿង Frozen, The Incredibles, Zootopiaហើយថ្មីៗនេះក្រុមហ៊ុនសាមសុង និង Disney បានសហការជាផ្លូវការ ក្នុងការបង្កើត AR emojiដែលតួអង្គមានក្នុងរឿងរបស់ Disneyគឺមីគីម៉ាវ និង មីនីម៉ាវហើយក៏មានតួអង្គជាច្រើនទៀតនឹងធ្វើការបញ្ចេញឲ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ 

image

image

មុខងារដ៏ឆ្នើមទាំងអស់នេះបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។  នេះគឺជាសករាជថ្មីនៃកំពូលកាមេរ៉ា!