ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung រំពឹងថាប្រាក់ចំណេញនៅក្នុងត្រីមាសទី 1 ឆ្នាំ ២០១៨ នេះនឹងកើនឡើង 50%

ត្រឡប់ទៅកាន់ឆមាសទី 2 ឆ្នាំ 2017 ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បង្ហោះនូវកំណត់ត្រារបស់ខ្លួនដោយសារតែមានតម្រូវការខ្ពស់ទៅលើម៉េមូរីឈីបនោះ។ តាមព័ត៌មានចុងក្រោយបំផុតនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះរំពឹងថានឹងមានការកើនឡើងដល់ទៅ 50% នៅក្នុងត្រីមាសខែមករា ដល់ខែមីនាឆ្នាំ 2018 នេះ។

image

អ្នកវិភាគជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងសម្រេចនូវប្រាក់ចំណេញដល់ទៅ 13.7 ពាន់លានដុល្លារអាមេរិក ហើយវាគឺច្រើនជាងទឹកប្រាក់នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែ 8.8 ពាន់លានដុល្លារប៉ុណ្ណោះ។ វានឹងមានការកើនឡើងពាក់កណ្តាល។

image

ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុននេះក៏មានការជោគជ័យខ្លាំង បើទោះបីជាស្មាតហ្វូន Galaxy S9 មានការនាំចេញទៅកាន់ពិភពលោកត្រឹមតែ 9.3 លានគ្រឿងប៉ុណ្ណោះនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះ។ សម្រាប់អាជីវកម្មអេក្រង់ OLED របស់ក្រុមហ៊ុន Samsung ក៏ដឹងថាមានការកាត់បន្ថយមកត្រឹមតែ 60-65% ដោយសារតែវាមានការលក់ធ្លាក់ចុះទៅលើ iPhone X នោះ៕