ព័ត៌មាន

លោក Adrian Lamo ដែលជាអតីតហេគឃ័រស្លាប់នៅអាយុ 37 ឆ្នាំ

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Facebook របស់ឪពុកឈ្មោះថា Mario Lamo-Jiménez បានឱ្យដឹងថា លោក Adrian Lamo ដែលជាហេគឃ័រម្នាក់ដែលរងការចោទប្រកាន់ពី FBI អំពីការទម្លាយទិន្នន័យនៅលើ Wikileaks ស្លាប់ហើយនៅក្នុងអាយុ 37 ឆ្នាំនេះ។ នៅក្នុងខណៈពេលនេះ​ មូលហេតុនៃការស្លាប់នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាមានការរាយការណ៍ថា លោក Adrian ត្រូវគេវិនិច្ឆ័យថាមានជម្ងឺ Asperger Syndrome នៅក្នុងខែកក្កដា ឆ្នាំ 2010 ហើយលោកក៏សម្រាកព្យាបាលនៅក្នុងរយៈពេលខ្លីនៅមន្ទីរពេទ្យផងដែរ។

image

លោក Adrian គឺជាអតីតហេគឃ័រ អ្នកវិភាគទៅលើការគំរាមកំហែង និងអ្នកនិពន្ធដែលស្ថិតនៅពីក្រោយការទម្លាយទិន្នន័យសុវត្ថិភាពជាច្រើន ហើយជាពិសេសលោកក៏ហេគចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ The New York Times នៅក្នុងឆ្នាំ 2002 ផងដែរ។

លោក Adrian ត្រូវគេដាក់រហ័សនាមថាជា ហេគឃ័រអនាថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនោះដោយសារតែនៅពេលដែលគាត់គ្មានការងារធ្វើនោះ គាត់ធ្វើដំណើរទៅកាន់ជនបទតាមរយៈរដយន្តក្រុង Greyhound និងហេគទៅលើសាជីវកម្មជាច្រើនចេញពីអាគារដែលគេបោះបង់ចោល។ គាត់ចំណាយពេលវេលាជិត 6 ខែឃុំខ្លួននៅក្នុងផ្ទ និងសិក្សាអំពីមុខវិជ្ជាសារព័ត៌មានមុនពេលដែលគាត់ក្លាយជាអ្នកវិភាគទៅលើការគំរាមកំហែងនោះ។

នៅពេលដែលអ្នកវិភាគស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកគឺស្រី្តឈ្មោះ Chelsea Manning (ឬ Bradley Manning) អានអំពី Profile នៃការហេគនៅក្នុងទស្សនាវដ្តី Wired នោះ លោក Manning ក៏ទាក់ទងទៅកាន់ហេគឃ័រនេះ ហើយចាប់ផ្តើមនូវការផ្លាស់ប្តូរសារនៅលើអនឡាញ។ ស្រ្តីឈ្មោះ Manning រកឃើញថា ហេគឃ័រ Adrian គឺមានស្មារតីសប្បុរស ហើយគាត់ក៏ជាអ្នកជូនដំណឹងទៅកាន់ WikiLeaks ហើយនឹងទម្លាយនូវវីដេអូដែលបង្ហាញអំពីឧទ្ធម្ភាគចក្រមួយដែលបាញ់សម្លាប់ជនស៊ីវិលអ៊ីរ៉ាក់គ្មានអាវុធជាច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Adrian សម្រេចចិត្តរាយការណ៍ទៅកាន់ប៉ូលិសនៅសហរដ្ឋអាមេរិកអំពីការរំលោភបំពាននេះ។ ស្រ្តីឈ្មោះ Manning ត្រូវចាប់ខ្លួននៅក្នុងខែឧសភា ឆ្នាំ 2010 និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 35 ឆ្នាំសម្រាប់ការទម្លាយនូវព័ត៌មានជាច្រើនផងដែរ ហើយក្រោយមកការកាត់ទោសនេះត្រូវសម្រាលដោយលោកប្រធានាធិបតី Barack Obama ហើយឆ្នាំមុននេះនាងក៏ត្រូវដោះលែងផងដែរ៕