ព័ត៌មាន

ពិសេសមែន! ទូរសព្ទ័ Nokia 1 នឹងមានវត្ដមាននៅប្រទេសកម្ពុជាឆាប់ៗហើយ

ជាមួយប្រតិបតិ្តការ Android Oreo™ (Go edition) ទូរសព្ទ័ ដៃ Nokia 1  ដែលបំពាក់ដោយប្រពន័្ធ4G

រាជធានីភ្នំពេញៈ– ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទ័ដៃ Nokia បានប្រកាសថា ទូរស័ព្ទ Nokia1 នឹងមានលក់ជាផ្លូវការ ហើយនៅតាមហាងលក់ទូរស័ព្ទ នានាក្នុងប្រទេសកម្ពុជា បន្ទាប់ពីបុណ្សចូលឆ្នាំខ្មែរហើយ នៅថ្ងៃទី២០ ​ខែមេសាខាងមុខនេះ ក្នុងតំលៃ​​សមរម្យ ត្រឹមតែ $93 ហើយមានថែមជូនស្រោមថ្លា ស្រ្គីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង។

image

ដោយទទួលបានភាពជោគជ័យនៅក្នុងផ្នែកបច្ចេកវិទ្យា​ ទូរសព្ទ័ Nokia 1​ ផ្ដល់ជូននូវប្រព័ន្ធស្មាត​ហ្វូន​សំខាន់ៗ ការរចនាដ៏ស្រស់សោភា និងគុណភាពគួរជាទីទុកចិត្ត ទៅកាន់អតិថិជនជុំវិញពិភពលោក។ ទូរស័ព្ទ Nokia 1 ​បំពាក់នូវប្រព័ន្ធប្រតិបតិ្តការចុងក្រោយគេបង្អស់គឺ Android Oreo™ (Go edition)​ ដែលជាកំណែទម្រង់របស់ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់បំពាក់នៅលើទូរសព្ទ័ ដែលមាន RAM ទំហំ1GB។​ ដូច្នេះហើយ Nokia​ 1 ផ្តល់ជូននូវគុណតម្លៃ ដ៏អស្ចារ្យ ជាមួយនឹងបទ​ពិសោធដ៏ពិសេសមួយ ដែលរួមបញ្ចូលលក្ខណៈពិសេសទាំងអស់ដែលអ្នក ប្រើប្រាស់រំពឹង ពីស្មាតហ្វូន ដែលមានគុណភាពខ្ពស់។

 គុណភាពរបស់ទូរសព្ទ័ស្មាតហ្វូន Nokia សម្រាប់អ្នកទាំងអស់គ្នា

ទូរសព្ទ័ Nokia 1 មានសមត្ថភាពក្នុងការផ្ដល់ឲ្យមនុស្សកាន់តែច្រើនខាងផ្នែកបច្ចេកវិទ្យា។ ដោយបំពាក់នូវ​ប្រព័ន្ធដំណើរការ quad-core កាមេរ៉ាខាងមុខ និងខាងក្រោយ ប្រព័ន្ធ 4G និងស៊ីមពីរ ទូរសព្ទ័  Nokia1 ផ្តល់ជូននូវអ្វីគ្រប់បែបយ៉ាងដែលអ្នកចូលចិត្ត។​ Nokia 1 ​បំពាក់ដោយថាមពលថ្ម 2150mAh​ ដែលអាចដោះ ចេញបាន និងប្រើប្រាស់​ប្រពន័្ធ​ដំណើរការ IPS ហើយ​ Hardware របស់វាដំណើរការជាមួយកម្មវិធី​​ (optimized​ apps ) ដែលអាច​ឲ្យអ្នក​ប្រើប្រាស់នូវថាមពលថ្មបានយូរបំផុត។

image

 នាំត្រលប់មកវិញនូវស្ទាយផ្ទាល់ខ្លួន

ទូរសព្ទ័ Nokia 1​ ផ្ដល់ជូននូវការរចនាទូរស័ព្ទ Nokia ដ៏ស្រស់ស្អាតដែលមានភ្ជាប់មកជាមួយរូប​ “Nokia  Smile” នៅក្នុងប្រអប់ថ្មី។ Nokia 1 ​មាន២ពណ៌ដែលអ្នក​អាចរកជាវបាននៅជុំវិញ​ពិភពលោក គឺពណ៌ ក្រហមចាស់ និងពណ៌ខៀវចាស់យ៉ាងស្រស់ស្អាតផងដែល។

 

 សុវត្ថិភាព និងភាពទាន់សម័យជាមួយប្រពន័្ធប្រតិបតិ្តការ Android Oreo™ (Go edition)

ផលិតឡើងសម្រាប់ទូរសព្ទ័ ដែលមានទំហំ RAM 1GB Android Oreo™ (Go edition) ភ្ជាប់មកជាមួយ​នូវកម្មវិធីថ្មីៗពី Google ដែលត្រូវបានរចនាឡើងដើម្បីឲ្យដំណើរការបាន លឿនជាងមុនខណៈពេលដែល​ប្រើប្រាស់​ទិន្នន័យអស់តិចជាងមុន។ ទូរសព្ធ័ Nokia1​ មានបំពាក់នូវកម្មវិធី ពិសេសៗដែល អាចដំណើរការ​បានយ៉ាងរលូន និងលឿនកម្មវិធីទាំងនោះមានដូចជា Google Goជាកម្មវិធីសម្រាប់ស្វែងរក វេបសាយ Google Maps™ Go YouTube™ Go និង Google Assistant for Android (Go edition) កម្មវិធីទាំងនេះជួយឲ្យការផ្ញើសារបានលឿន ការតេទូរស័ព្ទ​ កំណត់ម៉ោងរោទិ៍ និងការប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែប្រើសម្លេងរបស់អ្នក។

 ជាមួយកម្មវិធីមានស្រាប់ និងស្រាលជាងមុននៅលើប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go edition), អ្នកនឹងទទួលបានទំហំផ្ទុក ច្រើនជាងប្រអប់ Android Nougat បាន២ដង។ ស្មាត ហ្វូន Nokia​ទាំងអស់មិនមានកម្មវិធីដែលមិនចាំបាច់ដែលនាំអោយខាត space(bloat ware, IU Changes)នៅលើទូរស័ព្ទរបស់អ្នកផ្តល់ឱ្យអ្នកឡើយ។ ប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go Edition) ផ្តល់ជូន នូវបទពិសោធរលូន រហ័ស  ខណៈពេលដែលទូរសព្ទ័របស់អ្នកទទួលបានបច្ចុប្បន្នភាព (up-to-date) និង លក្ខណៈពិសេសចុងក្រោយបំផុតដែលរួមបញ្ចូលទាំង Google Play Protect ដែលជួយរក្សាកម្មវីធី និងទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាពជា​បន្តបន្ទាប់។