ព័ត៌មាន

ក្រុមហ៊ុន Facebook ប្រមូលនូវ Call History និង SMS Data នៅលើប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេលជាច្រើនឆ្នាំ

Facebook ដឹងច្រើនណាស់អំពីព័ត៌មានរបស់លោកអ្នកដូចជាអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកមិនចូលចិត្តនោះ ហើយនេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែតើអ្នកដឹងទេថា ប្រសិនបើអ្នកធ្វើការតម្លើងទៅលើកម្មវិធី Facebook Messenger app នៅលើស្មាតហ្វូន Android របស់អ្នកនោះ វាមានឱកាសជាច្រើនដែលក្រុមហ៊ុននេះអាចធ្វើការប្រមូលនូវ Contacts, SMS និង Call History Data របស់អ្នកចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។

image

នៅក្នុងសារបង្ហោះរបស់លោក Dylan McKay ដែលជាអ្នកសរសេរកម្មវិធីមានមូលដ្ឋាននៅក្នុងប្រទេសនូវែលសេឡង់ទទួលបាននូវសារច្រើនជាង 38,000 ដែលបង្ហាញថា គាត់រកទិញទិន្នន័យរបស់គាត់ដែលមានរយៈពេលជាងមួយឆ្នាំហើយរួមមាននូវ Logs នៃការខលចេញចូល និងសារ SMS Messgaes ហើយលោកក៏បង្ហាញជា ZIP Files ចេញពីក្រុមហ៊ុន​Facebook ផងដែរ។

ក្រុមហ៊ុន Facebook កំពុងតែប្រមូលទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនអស់រយៈពេលជាច្រើនឆ្នាំដែលវាមានការរាយការណ៍នៅលើសារព័ត៌មាននោះ។ ចាប់តាំងពីក្រុមហ៊ុន Facebook មានរឿងចម្រូងចម្រាស់ទៅលើការចែករំលែកទិន្នន័យរបស់ខ្លួនបន្ទាប់ពីរឿងអាស្រូវនៃ Cambridge Analytica កាលពីសប្តាហ៍មុននេះ នេះបើតាមការបង្ហោះរបស់ McKay នោះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook ពន្យល់ថា ចាប់តាំងពីបណ្តាញសង្គមត្រូវផ្តល់នូវភាពងាយស្រួលសម្រាប់ការភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារនោះ ក្រុមហ៊ុន Facebook ក៏ធ្វើការ Uploads នូវព័ត៌មាន Contacts របស់អ្នកប្រើប្រាស់ផងដែរ។ សម្រាប់ Android ដែលមាន versions ទាបនោះវាមាននូវច្បាប់កំណត់កាន់តែតិចនោះ ហើយកម្មវិធី Facebook App ក៏អាចធ្វើចូលទៅកាន់ទិន្នន័យខល និងទិន្នន័យសារដោយស្វ័យប្រវត្តិថែមទៀត។

ក្រុមហ៊ុន Google ក៏ធ្វើការផ្លាស់ប្តូរនូវវិធីសាស្រ្តក្នុងការអនុញ្ញាទៅលើ Android សម្រាប់ version ចាប់ពី 16 នោះ។ ក្រុមអ្នកអភិវឌ្ឍកម្មវិធី Developers អាចជៀសវៀងនូវការផ្លាស់ប្តូរនេះ ហើយក្រុមហ៊ុន​ Facebook បន្តនូវការចូលទៅកាន់ការខល និងទិន្នន័យ SMS Data រហូតទាល់តែក្រុមហ៊ុន Google ខកខានទៅលើកំណែនៃ version 4.0 នៃ Android API នៅក្នុងខែតុលាឆ្នាំមុននេះ។

ដើម្បីឆែកមើលថាតើទិន្នន័យនៅលើបណ្តាញសង្គមរបស់អ្នកត្រូវបានប្រមូលឬអត់នោះ អ្នកគ្រាន់តែចូលទៅកាន់ Setting របស់ Facebook à Download a copy of your Facebook data→Start My Archive ។

ប្រសិនបើអ្នកមិនចង់អោយ Facebook ធ្វើការរក្សាទុក ឬការបន្តនូវការ Upload ទៅលើ Contacts របស់អ្នកទៅកាន់ Server របស់ខ្លួននោះ អ្នកអាចធ្វើការបិទទៅលើ Upload Settings នៅក្នុងកម្មវិធី Messenger App ។​ការផ្លាស់ប្តូរនេះនឹងធ្វើការលុបចោលនូវ Upload Contacts របស់អ្នកទាំងអស់កាលពីពេលមុននេះ។ សម្រាប់អ្នកប្រើប្រាស់នៅលើ Facebook តាមរយៈ Apple Devices នោះគឺមានសុវត្ថិភាពខ្ពស់ខ្លាំង ហើយប្រព័ន្ធប្រតិបត្តិការ iOS គឺមិនអនុញ្ញាតឱ្យមានការចូលដំណើរការដោយស្ងាត់ៗទៅកាន់ Call Data នោះ៕