ព័ត៌មាន

បែកធ្លាយរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Moto G6 និង G6 Plus គួរឱ្យទាក់ទាញបំផុត

នៅពេលនេះ រូបភាពរបស់ស្មាតហ្វូន Moto G6, G6 Plus និង​ G6 Play បែកធ្លាយមុនព្រឹត្តិការណ៍ជាផ្លូវការរបស់ខ្លួននៅថ្ងៃទី 19 ខែមេសាខាងមុខនេះ។ តាមការបង្ហោះចេញពី Olixar ដែលក្រុមហ៊ុនផលិតនូវសម្បកទូរស័ព្ទក៏បង្ហាញអំពីរូបរាងដ៏ស្រស់ស្អាតរបស់ស្មាតហ្វូន G6 Plus នេះផងដែរ។

image

អ្វីដែលយើងអាចមើលឃើញតាមរយៈរូបភាពនេះ ស្មាតហ្វូនត្រកូល G-Series នេះនឹងប្រើប្រាស់នូវអេក្រង់ LCD panels ជាមួយនឹងកម្រិត 18:9 aspect ratio ហើយវានៅតែរក្សាទុកនូវរន្ធដោតកាសស្តាប់ 3.5mm headset jack ដដែលផងដែរ។

image

ស្មាតហ្វូន G6 នឹងប្រើប្រាស់នូវកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ ខណៈពេលដែលស្មាតហ្វូន G6 Play និង​G6 Plus នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនោះ៕