ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Redmi S2 នឹងប្រើប្រាស់អេក្រង់ 18:9 Screen និងប្រព័ន្ធកាមេរ៉ាភ្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យគឺម៉ូដែល Xiaomi Redmi S2​ ដែលនឹងប្រើប្រាស់អេក្រង់ 18:9 Screen និងប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ នេះបើតាមការបញ្ជាក់របស់  @FunkyHuawei

image

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវអេក្រង់ 720 x 1,440 px LCD screen ហើយវាក៏នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 625 chipset ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Redmi Note 5 ហើយវាក៏ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ផងដែរ។ ស្មាតហ្វូននេះនឹងមានម៉េមូរីទំហំ 16 GB  និងអាចបន្ថែមនូវ microSD បានថែមទៀត។

នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះនឹងមានប្រព័ន្ធកាមេរ៉ាភ្លោះ  12 MP + 5 MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ ស្មាតហ្វូននេះនឹងមានថាមពលថ្ម  3,080 mAh  ហើយវានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 25 ខែមេសាខាងមុខនេះផងដែរ៕