ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវវីដេអូផ្សព្វផ្សាយចំនួនពីរក្នុងគោលដៅពង្រឹងទីផ្សារ iPhone នៅម៉ិចស៊ិចកូ

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវវីដេអូផ្សព្វផ្សាយថ្មីរបស់ខ្លួនចុងក្រោយបំផុតបង្ហាញអំពីមុខងាររបស់ iPhone សម្រាប់ App Store និង Portrait Lighting ។ ព័ត៌មាននេះត្រូវបង្ហោះដោយក្រុមហ៊ុន Apple នៅក្នុង YouTube Channel នៅក្នុងប្រទេសម៉ិចស៊ិចកូ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple មានការរំពឹងថា អ្នកប្រើប្រាស់ស្មាតហ្វូន Android នៅក្នុងប្រទេសនេះនឹងធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ iPhone ។ ទិន្នន័យចុងក្រោយបំផុតរបស់ Statcounter បង្ហាញកាលពីខែមុននេះថា iOS មានចំណែកទីផ្សារចំនួន 17% នៅក្នុងប្រទេសនេះបើធៀបជាមួយនឹងអ្នកប្រើប្រាស់ Android មានចំនួន 81.5% នោះ។

តោះទស្សនាវីដេអូថ្មីរបស់ក្រុមហ៊ុន Apple ទាំងអស់គ្នា៖