Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

តោះមើលរបៀបថតវីដេអូ slow motionរបស់ S9 និង S9+ឲ្យបានទ្បូយ

April 19
07:24 pm 2018
Like and Share this page:

ការថតវីដេអូ slow motion ឲ្យបានស្អាតដូចអ្នកឃើញក្នុងការផ្សាយពាណិជ្ជកម្មសាមសុងត្រូវមានការអត់ធ្មត់បន្តិច។ មានមនុស្សជាច្រើនអាចថតវាចេញដោយសារមានការអត់ធ្មត់ខ្លាំង ប៉ុន្តែឥទ្បូវនេះជាមួយនឹងការអនុវត្តបានត្រឹមត្រូវអ្នកអាចថតវីដេអូ​ Super Slow- mo បានយ៉ាងងាយស្រួល ដោយធ្វើតាមគន្លឹះខាងក្រោយនេះ៖

image

ពន្លឺ (Lighting)៖ អ្នកអាចថតវីដេអូ Super Slow- mo បានល្អនៅកន្លែងដែលបានពន្លឺគ្រប់គ្រាន់។ រាល់ពេលអ្នកប្តូរកម្មវិធីថតទៅ Super Slow-mo អ្នកនឹងសម្គាល់ឃើញថា វាមានភាពងងឹតដោយសារបច្ចេកវិទ្យា ត្រូវការចាប់យករូបភាព960​frame ក្នុង1វិនាទីគឺត្រូវការពន្លឺគ្រប់គ្រាន់ ដូចនេះបើវាងងឹតពេក អ្នកអាចរកកន្លែងដែលមានពន្លឺល្អជាងហ្នឹង(ពន្លឺថ្ងៃគឺជាជម្រើសដ៍ល្អបំផុត)។

កំណត់ពេល (Timing)៖ កម្មវិធី Super Slow-Mo នឹងចាប់យក 0.2 វិនាទីនៃវីដេអូរបស់អ្នក ហើយពង្រីកវាទៅជា 6 វិនាទីវិញ។ ព្យាយាមរកសកម្មភាពល្អៗដែលអាចធ្វើអោយវីដេអូ​ Super Slow-mo អ្នកកាន់តែមានភាពទាក់ទាញ តែកុំព្យាយាមថតអ្វីមួយដែលមានរយៈពេលលើសពី ៣ ឬ 4 វិនាទី(ដូចជាការលោតពីគំនរថ្មជាដើម) ចូរគិតអ្វីដែលអាចចាប់បានភ្លាមៗ។

លំនឹង៖ ប្រើជើងទម្រកាមេរ៉ា (Tripod) ឬរកវិធីណាដែលអាចដាក់ទូរស័ព្ទ S9/S9+ ឬកាន់អោយនឹង គឺជាវិធីល្អមួយ ព្រោះកម្មវិធី Super Slow-Mo ដំណើរការបានល្អបំផុតនៅពេលអ្នកអាចរក្សាលំនឹងទូរស័ព្ទអ្នកបានល្អ(វាបានបង្ហាញនៅលើ អេក្រង់ទូរស័ព្ទផងដែរពេលដែលយើងថត Super Slow-mo)  ដែលអាចឲ្យទូរស័ព្ទអ្នកចាប់យកចលនា និងចាប់ផ្តើមថតបាន។ 

ថតរូបជាច្រើនក្នុងពេលតែមួយ(Multi-take)៖ នៅក្នុងផ្នែក Settings នៃកាមេរ៉ា អ្នកត្រូវកំណត់ថា អ្នកចង់ឲ្យកម្មវិធី Super Slow-MO អាចចាប់យករូបជាច្រើនក្នុងពេលតែមួយ ឬគ្រាន់តែថតយកតែមួយ។ ការចាប់យករូបជាច្រើនក្នុងពេលតែមួយនឹងប្រើប្រាស់ទំហំមេម៉ូរីអ្នកច្រើនជាង ប៉ុន្តែវាអាចជួយឲ្យអ្នកចាប់យកពេលវេលាដ៏អស្ចារ្យដែលអ្នកប្រាថ្នាចង់បាន។

យើងអាចថតវីដេអូ Super Slow-mo ដោយប្រើប្រាស់ Auto mode ឬ Manual Mode ដែលមានស្រាប់នៅលើកាមេរ៉ារបស់ទូរស័ព្ទ Galaxy S9 | S9+ ។ បន្ទាប់ពីយើងថតវីដេអូ Super Slow-mo រួច យើងអាចធ្វើអោយវីដេអូ Super Slow-mo របស់យើងកាន់តែទាក់ទាញដោយយើងអាចធ្វើអោយវីដេអូយើងបញ្ច្រាស់មកវិញបាន (Reverse ឬ Swing) នៅលើទូរស័ព្ទ Galaxy S9 | S9+។

image

សូមទស្សនាវីដេអូដែលបង្ហាញពីរបៀបថតវីដេអូ Super Slow-mo នៅលើទូរស័ព្ទ Galaxy S9 | S9+ ដោយលោក ឆេង សុភ័ក្ត្រ។  

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2288
Yesterday : 7026
This Month : 168856
Last Month : 207927
Total Visitor : 14529900