ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី LG V40 លេខកូដ Storm ទំនងជាស្ថិតនៅក្នុងការអភិវឌ្ឍ

ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល V-Series នៅឆ្នាំនេះម៉ូដែល LG V30S ThinQ ។ តាមការបញ្ជាក់របស់ Evan Blass (aka @evleaks) ស្មាតហ្វូនស៊េរីថ្មី LG V40 ស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវាមានលេខកូដ Storm ។

 image

ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងច្បាស់អំពីស្មាតហ្វូន LG V40 នៅឡើយទេ មុនពេលប្រកាសស្មាតហ្វូននេះ ក្រុមហ៊ុន LG ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន  G7 ThinQ ដែលត្រៀមនឹងបង្ហាញខ្លួននៅដើមខែឧសភាខាងមុខនេះផងដែរ ហើយវានឹងដាក់លក់ឆាប់ៗនេះ។

រូបភាពបែកធ្លាយថ្មីៗនេះបង្ហាញថា ស្មាតហ្វូន LG G7 ThinQ អាចនឹងប្រើប្រាស់ Notch ហើយស្មាតហ្វូន LG V40  ប្រហែលជាមានការរចនារូបរាងកាន់តែប្លែកតែម្តង។ ស្មាតហ្វូន LG V40  អាចនឹងបង្ហាញខ្លួននៅមុនខែសីហា និងខែកញ្ញានេះផងដែរ៕