ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S9+ Mini នឹងមានឈ្មោះហៅថា Dream-Lite

ស្មាតហ្វូន Galaxy S9 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលមិនមែនជាផ្នែកមួយរបស់ស្មាតហ្វូនត្រកូល S-Series នោះទេ វាប្រហែលជាមានឈ្មោះហៅថា Samsung Galaxy Dream-Lite ។ សម្រាប់ Version របស់ស្មាតហ្វូននេះ SM-G8750 ហើយកាលពីពេលមុននេះនៅលើ TENAA គឺមានលេខកូដ SM-G8850 ។

image

image

ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននេះនឹងដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិនដែលមានការបញ្ជាក់ដោយ “CN China” នៅក្នុងវិញ្ញាបនបត្រ Bluetooth មកជាមួយផងដែរ។ ម៉ូដែល G8750  ប្រទះឃើញនៅលើ Geekbench ដែលបង្ហាញថា ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 chipset ជាជាងការប្រើប្រាស់នូវបន្ទះឈីប 845 នោះទេ។

ស្មាតហ្វូននេះមានកម្រិតភាពច្បាស់  1,080 x 2,220px ល្អប្រសើរជាង QHD+ ។ វានឹងប្រើប្រាស់រ៉េមទំហំ 4GB ម៉េមូរីទំហំ 64GB និងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ផងដែរ៕