ព័ត៌មាន

Honor MagicBook គឺជាកុំព្យូទ័រ Ultrabook 14’’ បំពាក់នូវបន្ទះឈីប Intel Processors ជំនាន់ទី 8

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពង្រីកនូវកុំព្យូទ័រ Ultrabooks សម្រាប់ម៉ូដែល Honor MagicBook ដែលមានការរចនារូបរាងច្នៃចេញពីកុំព្យូទ័រ  MacBook Air និងមានរូបរាងស្រោបដោយអាលុយមីញ៉ូមជាមួយនឹងកម្រាស់ត្រឹមតែ 15.8mm  ហើយវាមានទម្ងន់  1.47 kg ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 14’’ ។

image

អេក្រង់របស់កុំព្យូទ័រនេះជាប្រភេទ IPS panel  ជាមួយនឹងកម្រិតភាពច្បាស់ 1080p resolution ហើយវាមានកម្រិតពណ៌ NTSC ផងដែរ។ វាមានប្រើប្រាស់នូវ  800:1 contrast  និងកម្រិតពន្លឺ 250 nits ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប  8th generation Intel processors i5-8250u version និង  i7-8550u រ៉េមទំហំ 8GB និងម៉េមូរីទំហំ  256 GB SSD (SATA)។

image

វាក៏ប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាតប្រភេទ Nvidia MX150  ផងដែរ។ វាមានប្រើប្រាស់នូវថាមពល  57.4 Wh  ដែលអាចប្រើប្រាស់បានរយៈពេល 12 ម៉ោង។ វាប្រើប្រាស់នូវរន្ធដោត USB-C ដែលអាចបញ្ចូលថាមពល 0-70% នៅក្នុងរយៈពេលមួយម៉ោង។

សម្រាប់បន្ទះឈីប  i5 model  លក់នៅក្នុងតម្លៃ CNY 5,000 ($800/€645) ខណៈពេលដែលបន្ទះឈីប  i7 model  លក់នៅក្នុងតម្លៃ CNY 5,700 ($910/€735) ។ ស្មាតហ្វូននេះនឹងដាក់លក់មុនគេនៅក្នុងប្រទេសចិន ហើយវានៅមិនទាន់ច្បាស់ទេថានឹងដាក់លក់នៅលើពិភពលោកឬយ៉ាងណានោះ៕