ព័ត៌មាន

Amazon នៅក្នុងប្រទេសឥណ្ឌាចុះបញ្ជីស្មាតហ្វូន OnePlus 6 ដែលបញ្ជាក់ថាវានឹងដាក់លក់ក្នុងពេលឆាប់ៗនេះ

ហាងលក់ស្មាតហ្វូន OnePlus នៅលើ Amazon នៅក្នុងប្រទេសឥណ្ឌាទើបតែចុះបញ្ជីនូវស្មាតហ្វូន OnePlus 6 ដែលបញ្ជាក់ថា វានឹងដាក់លក់នៅក្នុងពេលឆាប់ៗនេះ។ វានៅមិនទាន់មានព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនៅឡើយទេនៅក្នុងបញ្ជីនេះ ប៉ុន្តែវាគ្រាន់តែមានការបញ្ជាក់ថាស្មាតហ្វូន OnePlus 6 ដាក់លក់ផ្តាច់មុខនៅលើ Amazon ។ យើងរំពឹងថា ក្រុមហ៊ុន OnePlus នឹងដាក់លក់ស្មាតហ្វូនស៊េរីថ្មីនេះនៅលើហាងលក់ទំនិញរាយរបស់ខ្លួនជាផ្លូវការក្នុងពេលឆាប់ៗនេះ។

image

image

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ក៏បញ្ចេញនូវវីដេអូផ្សព្វផ្សាយអំពីស្មាតហ្វូន OnePlus 6 នេះផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ទំហំ 6.28 អ៊ីញជាមួយនឹង Notch ហើយវាមានប្រព័ន្ធកាមេរ៉ាភ្លោះ 16MP+20MP រ៉េមទំហំ 8GB និងបន្ទះឈីប Snapdragon 845 chipset ៕