Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

អស្ចារ្យមែន! ស្មាតហ្វូន Nokia 7​ plus និង​ Nokia 6 ស៊េរី 2018 ថ្មីមានលក់ក្នុងទីផ្សារកម្ពុជាហើយ!

April 23
10:32 pm 2018
Like and Share this page:

បង្កើតឡើងសម្រាប់អ្នកច្នៃប្រឌិត ដោយផ្តល់នូវមាតិកាគួរអោយភ្ញាក់ផ្អើលជាច្រើន

រាជធានីភ្នំពេញៈ HMD Global ដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរសព្ទ Nokia បាននាំមកជូននូវម៉ូ​ដែល​ទូរសព្ទស្មាតហ្វូន Nokia 7 plus និង Nokia 6 ស៊េរី 2018 ថ្មីមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ ដោយ Nokia 7 plus លក់ក្នុងតម្លៃ $399​ និង​Nokia 6 ស៊េរីថ្មី (2018) លក់ក្នុងតម្លៃ $279  ។​

image

 ទូរសព្ទស្មាតហ្វួន Nokia 7plus  ជាទូរសព្ទល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ដោយវាអាចកាន់ថ្មបានដល់ទៅ ២ថ្ងៃ!

 Nokia 7 plusមានការរចនាដ៏ស្រស់ស្អាត និងដំណើរ​ការដោយ Qualcomm® SnapdragonTM660 Mobile Platform  ដំណើរការលឿន និងបំពាក់ដោយថ្មដែលមានថាម​ពល 3800 mAh ដ៏អស្ចារ្យសាកម្តងអាចប្រើបានដល់ទៅ​ពីរថ្ងៃ​ ។

image

Nokia 7 plus កាមេរ៉ាមុខលំដាប់ Pro 16 MPមានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និងងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថត នៅលើផ្ទាំងអេក្រង់ក្នុងពេលតែមួយដូចជាការកែពណ៌ ការកំណត់ថតរូបភាពជាលក្ខណះ wide-angel  ឬ Telephoto  ការកំណត់ទៅលើ ISO ល្បឿនshutter និងការថតរូប ​Focus តាមលក្ខណះស្វ័យប្រវត្តិ ឬតាមតំរូវការ ដោយវាអាចថតបានរូបភាពពិតដ៏ល្អឥតខ្ចោះដោយមិនបាច់ប្រើfilter។ កាមេរ៉ាក្រោយភ្ជាប់មកជាមួយនូវកាម៉េរាទំហំ 12MP/13MP ដែលមានសមត្ថភាពចាប់រូបភាពពិតតាមពណ៌ធម្មជាតិនិងចាប់យករូបភាពនៅទីងងឹតបានយ៉ាងល្អឥតខ្ចោះលើសពីនេះវាមានសមត្ថភាពក្នុងការទាញយករូបភាពពីទីឆ្ងាយបានទំហំអុបទិក 2x ដែលអ្នកអាចផ្តោតយករូបភាពបានកាន់តែជិត។

image

 រាងកោងទន់ និងគែមស្ដើងស្រលូន ផ្តល់ឱ្យអ្នកប្រើនូវបទពិសោធន៍ដ៏ងាយស្រួល និងស្អាត។ អេក្រង់ទំហំ 6 អ៊ីញដ៏ស្រស់ស្អាត 18: 9 Full HD + ធ្វើឱ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេមនិងការកម្សាន្តជាមួយនិងមាតិកា​ច្រើន ជាមួយ ទំហំផ្ទុកROM64GB និងRAM ទំហំ 4GB  ហើយស្មាតហ្វូននេះបំពាក់មីក្រូហ្វូនចំនួនបីចាប់យកសំលេងតាមបែបរង្វិលជុំ 360 ដឺក្រេ Surround Sound សាកសមជាមួយនឹងសមត្ថភាពថតវីដេអូកំរិត 4K ដែលធ្វើអោយលោកអ្នកហាក់ដូចស្ថិតនៅក្នុងហេតុការណ៏ផ្ទាល់ជាក់ស្តែង។

 ទូរស័ព្ទNokia 7 plus មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែងនិងស/ទង់ដែង។

ទូសព្ទស្មាតហ្វូនNokia 6 ដែលធ្លាប់បានទទួលរង្វាន់កាលពីឆ្នាំទៅបានអភិវឌ្ឍន៍កាន់តែពិសេស អាចធ្វើប្រតិបត្តិការលឿនជាង៦០%នៃទូរសព្ទស៊េរីមុន!

ដោយមើលលំនាំពីភាពជោគជ័យរបស់ទូរសព្ទស៊េរីមុន Nokia 6 ស៊េរីថ្មី(2018) ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពមុខងារកាន់តែខ្ពស់ និងជាប់ធន់ជាងមុន និងដំណើរ​ការដោយ Qualcomm® SnapdragonTM630 Mobile Platform  ធ្វើអោយទូរស័ព្ទNokia 6 ស៊េរីថ្មីអាចធ្វើប្រតិបត្តិការលឿនជាងមុន៦០%។

image

បំពាក់ដោយបច្ចេកវិទ្យា Dual-Sight កព្ចាក់ ZEISS និងមានមុខងារបញ្ចូលថ្មឆាប់ពេញ សំលេងច្បាស់ និងប្រព័ន្ធប្រតិបត្តិការ Android OreoTM ចុងក្រោយបង្អស់ នាំអោយNokia 6 ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន Google ឲ្យចូលជាសមាជិកថ្មីរបស់កម្មវិធី Android One។ 

ទូរស័ព្ទ Nokia 6 ស៊េរីមុនទទួលបានការកោតសរសើរលើគុណភាព ពណ៌ និងភាពភ្លឺច្បាស់របស់វា។ Nokia 6 ស៊េរីថ្មីត្រូវបានអភិវឌ្ឍកាន់តែល្អជាងមុនដោយមានអេក្រង់ទំហំ ៥.៥អ៊ីញ ដែលធ្វើអោយលោកអ្នកកាន់តែរីករាយក្នុងការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធន៍​ថ្មី។

image

 Nokia 6 ស៊េរីថ្មីមានប្រតិបត្តិការលឿន ជាមួយនឹងទំហំថ្ម3000mAh​ និងខែ្សសាក USB ប្រភេទ-C ​ ​​ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ ៥០% ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ។

image

 កញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16MP ជាមួយ dual tone flash​ និង កាមេរ៉ាមុខទំហំ8MP សម្រាប់ការថតselfie អាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ។ ទូរស័ព្ទ Nokia 6 2018 នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែលអាចឲ្យអ្នកថតរូប #Bothie ហើយនិងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ។ ទូរស័ព្ទNokia 6 2018 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែងនិងស/ដែក និងខៀវ/មាស។


ប្រពន្ធ័ប្រត្តិបក្តិការចុងក្រោយបង្អស់ Android One

Nokia 7 plus និង Nokia 6 2018 ប្រើប្រពន្ធ័ប្រត្តិបក្តិការ Android One ផ្តល់ជូននូវបទពិសោធន៍កម្មវិធីដែលមានគុណភាពខ្ពស់ដែលរចនាឡើងដោយ Google Nokia 7 plus និង Nokia 6 2018 ថ្មីមានការច្នៃប្រឌិតថ្មីបំផុតរបស់ Google និងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំ។ ដោយសារតែវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android One  ដូច្នេះហើយ Nokia 7 plus និង Nokia 6 2018 ថ្មីមិនមានផ្ទុក ឬបន្ថែមកម្មវិធីដែលមិនបានការ ដែលអាចធ្វើឲ្យស៊ីថ្ម ឬធ្វើឲ្យទូរសព្ទរបស់អ្នកមានដំណើរការយឺតឡើយ។ ដូច្នេះ Nokia ស្មាតហ្វូនទាំងអស់ដែលប្រើកម្មវិធី Android One នឹងមានចំនួនកំណត់នៃ app ដែលភ្ជាប់មកជាមួយស្រាប់ដូច្នេះអ្នកនឹងទទួលបានទំហំផ្ទុកខាងក្នុងកាន់តែទូលាយជាងមុន។

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 3958
Yesterday : 7368
This Month : 130768
Last Month : 227558
Total Visitor : 15153893