ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD នឹងប្រកាសបង្ហាញស្មាតហ្វូន Nokia X6 នៅថ្ងៃសុក្រនេះដែលមានអេក្រង់ 19:9 Screen

ក្រុមហ៊ុនបច្ចេកវិទ្យា HMD មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia X6 ហើយវាគឺស្មាតហ្វូនដែលស្ថិតនៅចន្លោះ Nokia 6 (2018) និង Nokia 7 Plus ។ ស្មាតហ្វូន Nokia X6 មានអេក្រង់ទំហំ 5.8 អ៊ីញដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងជាមួយនឹងកម្រិត Aspect Ratio 19:9 ហើយវាមានប្រព័ន្ធកាមេរ៉ាភ្លោះ Carl Zeiss Lens ថែមទៀត។

image

ស្មាតហ្វូននេះនឹងមាន Versions ពីរប្រភេទផ្សេងគ្នាផ្អែកទៅលើ Chipset និងរ៉េមនោះ។ សម្រាប់ម៉ូដែលខ្ពស់មានប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 និងរ៉េមទំហំ 6GB ខណៈពេលដែលម៉ូដេលមួយទៀតមានបន្ទះឈីប Helio P60 និងរ៉េមទំហំ 4GB ។ ស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ៕