ព័ត៌មាន

ស្មាតហ្វូន Nokia 6 (2018) ចាប់ផ្តើមចែកចាយនៅក្នុងទឹកដីសហរដ្ឋអាមេរិកហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ទើបតែធ្វើការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Nokia 6 (2018) តាមរយៈក្រុមហ៊ុនចែកចាយ Walmart ។ ពេលនេះ ស្មាតហ្វូននេះចាប់ផ្តើមចែកចាយទៅកាន់ដៃរបស់អ្នកប្រើប្រាស់ហើយ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងចក្រភពអង់គ្លេសតាមរយៈក្រុមហ៊ុន CarphoneWarehouse ហើយវានឹងដាក់លក់នៅក្នុងប្រទេសហូឡង់នៅក្នុងខែឧសភា។

image

ស្មាតហ្វូន Nokia 6 (2018) នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 630 ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយនៃស្មាតហ្វូន ហើយវាមានតួខ្លួនស្រស់ស្អាតធ្វើពីលោហធាតុរឹងមាំក្នុងការប្រើប្រាស់។ វាពិតជាស្រស់ស្អាតមែនទែននៅពេលដែលកាន់ប្រើប្រាស់នៅក្នុងដៃនោះ៕