ព័ត៌មាន

របាយការណ៍ Geekbench៖ ស្មាតហ្វូន Oppo A3 នឹងប្រើប្រាស់បន្ទះឈីប Helio P60 និងអេក្រង់ 6.2’’ 18:9 Screen

ស្មាតហ្វូនស៊េរីថ្មី Oppo A3 បែកធ្លាយនូវព័ត៌មានជាច្រើនដូចជាការប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P60 Chipset ហើយព័ត៌មាននេះគឺទម្លាយដោយ TENAA និង Geekbench ។ ស្មាតហ្វូណនេះគឺមានតម្លៃខ្ទង់ $320 ។

image

ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.2’’ 18:9 Aspect Ratio និងកម្រិតភាពច្បាស់ 1,080 x 2,160px ។ ស្មាតហ្វូននេះប្រើប្រាស់នូវរ៉េមទំហំ 4GB ឬ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB ។ វាមានរន្ធដោត microSD Card ផងដែរ។

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 8MP ។ វាមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយនោះទេ។ វានឹងមានថាមពលថ្ម 3300mAh ហើយវាមានកម្រាស់ត្រឹមតែ 7.8mm និងទំងន់ 159g ៕