ព័ត៌មាន

ស្មាតហ្វូន Oppo F7 Diamond Black Edition ចាប់ផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូន Oppo F7 Diamond Black Edition ចាប់ផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌាដែលមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB នៅក្នុងតម្លៃ  INR 26,990 (€330) ។ ស្មាតហ្វូន Oppo F7 ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 26 ខែមីនា ហើយវាដាក់លក់នៅខែនេះជាមួយនឹងតម្លៃ INR 21,990 (€273) សម្រាប់ 4GB+64GB  ។

imageimage

ស្មាតហ្វូន Oppo F7 Diamond Black Edition គឺមានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងស្មាតហ្វូន Oppo F7 ជាមួយនឹងកាមេរ៉ាខាងមុខ 25MP f/2.0 HDR អេក្រង់ 6.23-inch 2280x1080px 19:9 screen ជាមួយនឹង Notch និងបន្ទះឈីប MediaTek Helio P60 chipset ។ អ្នកប្រើប្រាស់អាចទិញស្មាតហ្វូននេះនៅ Flipkart និងហាងជាច្រើនទៀតនៅលើពិភពលោក៕