ព័ត៌មាន

ក្រុមហ៊ុន Samsung បញ្ជាក់ថា Samsung Pay នឹងដំណើរការនៅក្នុងអាព្រិកខាងត្បូងនៅខែមិថុនា

Samsung Pay ត្រូវគេរំពឹងថានឹងដាក់អោយដំណើរការនៅអាព្រិកខាងត្បូងកាលពីឆ្នាំមុននេះជាមួយនឹងស្មាតហ្វូន Galaxy Note 8 ។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះវាគឺជាដំណឹងល្អដែលសេវាកម្មទូទាត់ប្រាក់នៅលើស្មាតហ្វូននេះនឹងដំណើរការនៅក្នុងប្រទេសនេះនៅក្នុងពេលឆាប់ៗនេះ។

image

ការបញ្ជាក់នេះធ្វើឡើងដោយក្រុមហ៊ុន Samsung Electronics តាមរយៈលោក Sung Yoon នាយកប្រតិបត្តិរបស់អាព្រិកដែលបញ្ជាក់ថា Samsung Pay នឹងប្រកាសបង្ហាញនៅក្នុងអាព្រិកខាងត្បូងនៅក្នុងខែមិថុនាឆ្នាំនេះ៕