ព័ត៌មាន

ការព្រមាន – សេវាកម្ម VPN ដ៏ពេញនិយម 3 កំពុងទម្លាយនូវអាសយដ្ឋាន IP របស់អ្នក

អ្នកស្រាវជ្រាវរកឃើញភាពងាយរងគ្រោះសំខាន់ៗនៅក្នុងសេវាកម្ម VPN ដ៏ពេញនិយមចំនួនបីដែលអាចទម្លាយនូវអាសយដ្ឋាន IP ពិតប្រាកដរបស់អ្នកប្រើប្រាស់ និងទិន្នន័យសំខាន់ៗជាច្រើនផ្សេងទៀត។

VPN ឬបណ្តាញឯកជននិម្មិតគឺជាមធ្យោបាយដ៏ល្អមួយដើម្បីការពារសកម្មភាពប្រចាំថ្ងៃរបស់អ្នកដែលដំណើរការដោយការអ៊ិនគ្រីបទិន្នន័យរបស់អ្នក និងបង្កើនសុវត្ថិភាពក៏ដូចជាមានប្រយោជន៍ក្នុងការលាក់បាំងអាសយដ្ឋាន IP ពិតរបស់អ្នក។

image

ខណៈពេលដែលអ្នកខ្លះជ្រើសរើសសេវាកម្ម VPN សម្រាប់អនាមិកអនឡាញ និងសុវត្ថិភាពទិន្នន័យហេតុផលដ៏សំខាន់មួយដែលមនុស្សជាច្រើនប្រើប្រាស់សេវាកម្ម VPN គឺដើម្បីលាក់អាសយដ្ឋាន IP ពិតរបស់ពួកគេដើម្បីចៀសវាងការត្រួតពិនិត្យតាមអ៊ីនធឺណិត និងចូលគេហទំព័រដែលត្រូវបានរារាំងដោយ ISP របស់ពួកគេ។

ប៉ុន្តែតើមានអ្វីប្រសិនបើសេវាកម្ម VPN ដែលអ្នកគិតថាកំពុងការពារភាពឯកជនរបស់អ្នកពិតជាទម្លាយនូវទិន្នន័យរសើបរបស់អ្នក និងទីតាំងពិតប្រាកដទៅវិញនោះ? ក្រុមហេគឃ័រដែលមានវិជ្ជាជីវៈចំនួនបីនាក់ដែលជួលដោយក្រុមហ៊ុនតស៊ូមតិឯកជនមួយឈ្មោះ VPN Mentor បង្ហាញថាសេវាកម្ម HotSpot Shield, PureVPN និង Zenmate ដែលមានអតិថិជនរាប់លាននាក់ទូទាំងពិភពលោកត្រូវគេរកឃើញថាងាយរងគ្រោះដោយសារកំហុសឆ្គងដែលអាចប៉ះពាល់ដល់ភាពឯកជនរបស់អ្នកប្រើប្រាស់។

ក្រុមនេះរួមបញ្ចូលទាំងអ្នកស្រាវជ្រាវសន្តិសុខកម្មវិធី Paulos Yibelo ដែលជាអ្នកវាយប្រហារមានវិជ្ជាជីវៈដែលត្រូវគេស្គាល់តាមរយៈឈ្មោះឯកសារឈ្មោះ &#039File Descripit&#039 និងធ្វើការឱ្យ Cure53 ហើយចំណែកឯអត្តសញ្ញាណរបស់ជនទីបីវិញមិនត្រូវបានបង្ហាញនោះទេ។

សេវាកម្ម PureVPN គឺជាក្រុមហ៊ុនដដែលដែលកុហកគោលនយោបាយ “គ្មានកំណត់ហេតុ” ប៉ុន្តែប៉ុន្មានខែកន្លងមកនេះសេវាកម្មនេះជួយឱ្យ FBI មានកំណត់ហេតុដែលនាំទៅដល់ការចាប់ខ្លួនបុរសម្នាក់នៅរដ្ឋ Massachusetts ក្នុងករណីនៃការវាយប្រហារតាមអ៊ីនធឺណិត។

បន្ទាប់ពីការធ្វើតេស្តភាពឯកជនចំនួនបីនៅលើសេវា VPN នេះ ក្រុមនេះរកឃើញថាសេវា VPN ទាំងបីនេះកំពុងធ្វើឱ្យអ្នកប្រើប្រាស់ IP address ពិតប្រាកដដែលអាចត្រូវប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើម្នាក់ៗ និងទីតាំងពិតប្រាកដរបស់ពួកគេ។

ទាក់ទងនឹងផលវិបាកសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ VPN Mentor ពន្យល់ថាភាពងាយរងគ្រោះអាច “អនុញ្ញាតឱ្យរដ្ឋាភិបាលនានា អង្គការ សត្រូវ ឬបុគ្គលធ្វើការកំណត់អត្តសញ្ញាណអាសយដ្ឋាន IP ពិតប្រាកដរបស់អ្នកប្រើសូម្បីតែការប្រើប្រាស់ VPN ផងដែរ” ។

បញ្ហានៅក្នុងសេវាកម្ម ZenMate និង PureVPN មិនត្រូវគេបង្ហាញឱ្យដឹងទេ ចាប់តាំងពីពួកគេមិនទាន់ជួសជុលខណៈពេលដែល VPN Mentor និយាយថា បញ្ហាដែលរកឃើញនៅលើសេវាកម្ម ZenMate VPN គឺមិនសូវធ្ងន់ធ្ងរជាងសេវាកម្ម HotSpot Shield និង PureVPN ទេ។

ក្រុមអ្នកស្រាវជ្រាវក៏រាយការណ៍អំពីភាពងាយរងគ្រោះស្រដៀងគ្នានេះដែរនៅក្នុងកម្មវិធីជំនួយ Chrome Plugins របស់សេវាកម្ម Zenmate និង PureVPN ប៉ុន្តែសម្រាប់ពេលនេះព័ត៌មានលម្អិតនៃកំហុសឆ្គងនេះកំពុងត្រូវរក្សាទុកនៅក្រោមការបិទបាំងចាប់តាំងពីអ្នកបង្កើតសេវាកម្មនេះនៅមិនទាន់អាចជួសជុលនៅឡើយនោះ៕