ព័ត៌មាន

ស្មាតហ្វូន HMD នឹងធ្វើឱ្យស្មាតហ្វូន Nokia N-Series ល្បីឈ្មោះឡើងវិញ!

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ត្រូវគេរំពឹងថានឹងធ្វើការទៅលើស្មាតហ្វូន X-Series និង N-Series ឡើងវិញថែមទៀត។ តាមការបង្ហោះនៅលើគណនី Weibo បញ្ជាក់ថា ស្មាតហ្វូន​Nokia N-Series ប្រកាសបង្ហាញនៅក្នុងថ្ងៃទី 27 ខែមេសា ឆ្នាំ 2005 ដែលមានអាយុកាលតាំងពី ១៣ ឆ្នាំមុននេះ។

image

នៅក្នុងពេលនេះ វាមានការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia N70, N90 និង​ N91 ។ នៅក្នុងលិខិតអញ្ជើញនេះ វាមានពាក្យចចាមអារ៉ាមនិយាយអំពីស្មាតហ្វូន Nokia X6 ប៉ុន្តែវាប្រហែលជាមិនទាន់បង្ហាញខ្លួននោះទេ។ ស្មាតហ្វូន Nokia N8 គឺអាចធ្វើការថតរូបភាពយ៉ាងស្រស់ស្អាតជាពិសេសគឺការប្រើប្រាស់នូវ Zeiss Lens ថែមទៀត៕