ព័ត៌មាន

រូបភាពជាច្រើនសន្លឹករបស់ Nokia X បែកធ្លាយមុនព្រឹត្តិការណ៍នៃការសម្ភោធន៍ជាផ្លូវការ!

ស្មាតហ្វូន Nokia X ត្រូវគេហៅឈ្មោះថា Nokia X6 ដែលនឹងប្រកាសបង្ហាញជាផ្លូវការនៅក្នុងពេលខាងមុខនេះ ប៉ុន្តែពេលនេះវាមានរូបភាពបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះនៅក្នុងបណ្តាញសង្គមរបស់ចិន Baidu ដែលបង្ហាញអំពីរូបរាងរបស់វាតែម្តង ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការប្រើប្រាស់នូវ Notch នៅលើអេក្រង់ថែមទៀត។

 image

image

ស្មាតហ្វូន Nokia X នឹងប្រើប្រាស់អេក្រង់ 19:9 ដែលមាននូវកាមេរ៉ា Selfie រន្ធស្តាប់ និង Proximity Sensor ផងដែរ។ វាក៏មានគែមកោងស្តើងបំផុតនៅលើអេក្រង់រួមជាមួយនឹងឡូហ្គោរបស់ Nokia ផងដែរ។ ផ្នែកខាងក្រោយរបស់វាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះជាមួយនឹងភ្លើង Dual-LED និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានប៊ូតុង Volume និងប៊តុង Power ផងដែរ។ ស្មាតហ្វូននេះអាចនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ 10W Charger និងមានលេខកូដ TA-1099 ផងដែរ៕