ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo គ្រប់គ្រងប៉ាតង់ទៅលើបច្ចេកវិទ្យាស្កេនក្រយ៉ោដៃក្រោមអេក្រង់

ក្រុមហ៊ុនបច្ចេកវិទ្យាដំបូងបំផុតដែលប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះគឺ Vivo ដែលប្រើនៅលើស្មាតហ្វូន X20 Plus UD ។ ក្រុមហ៊ុន​Oppo ត្រូវគេរំពឹងថានឹងក្លាយជាក្រុមហ៊ុនបន្ទាប់របស់ចិនទៅលើបច្ចេកវិទ្យានេះ បន្ទាប់ពីក្រុមហ៊ុននេះទទួលនូវប៉ាតង់សម្រាប់បច្ចេកវិទ្យានេះចេញពីការិយាល័យកម្មសិទ្ធិបញ្ហា SIPO របស់ចិននោះ។

image

ឯកសារជាច្រើនបញ្ជាក់ថា រូបភាពរបស់បច្ចេកវិទ្យានេះមិនត្រឹមតែធ្វើការដោះសោរនោះទេ ប៉ុន្តែវាក៏អាចធ្វើការនៅលើការទូទាត់ផងដែរ។ បច្ចេកវិទ្យានេះគឺខុសប្លែកពីការអភិវឌ្ឍរបស់ក្រុមហ៊ុន Synaptics ដែលប្រើប្រាស់នៅលើអេក្រង់ OLED Panel នោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ត្រូវគេដឹងថានឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះនៅលើស្មាតហ្វូន Oppo R15 ដែលបង្ហាញខ្លួននៅឆមាសទី 1 ឆ្នាំ 2018 និងស្មាតហ្វូន Oppo R15s ដែលនឹងបង្ហាញខ្លួននៅខែតុលានោះ៕