ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy J2 2018 នឹងផ្តោតសំខាន់សម្រាប់ការទិញទំនិញ និងបណ្តាញសង្គម

ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy J2 Pro ដ៏ស្រស់ស្អាត។ ស្មាតហ្វូនស៊េរីថ្មីនេះប្រើប្រាស់នូវបន្ទះឈីប  Qualcomm Snapdragon SoC  ជាមួយនឹងអង្គគណនា Quad-core CPU ហើយវាមានអេក្រង់ទំហំ 5 អ៊ីញ qHD Super AMOLED display ថែមទៀត។

image

ស្មាតហ្វូននេះមានរ៉េមទំហំ 2GB និងម៉េមូរីទំហំ 16GB ។ កាមេរ៉ារបស់វាមានទំហំ 8MP ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 5MP និងវិមាត្រ 143.8mm x 72.3mm x 8.4mm រួមជាមួយនឹងថាមពលថ្ម 2,600mAh ។ ស្មាតហ្វូននេះមានតម្លៃ INR 8,190 ($123), ហើយវាមានពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក។ ពេលនេះវាដាក់លក់នៅក្នុងប្រទេសឥណ្ឌាហើយ៕