ព័ត៌មាន

ស្មាតហ្វូន LG V30S ThinQ នឹងមានតម្លៃ $929 នៅក្នុងសហរដ្ឋអាមេរិក ហើយការកម្មង់ទិញមុនចាប់ផ្តើមហើយ

កាលពីខែកុម្ភៈនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រកាសបង្ហាញអំពីការ Upgrade ទៅលើស្មាតហ្វូន LG V30 ដែលមានឈ្មោះថា V30S ThinQ ។ បន្ទាប់ពីការប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងតម្លៃជិត $1000 នោះ ស្មាតហ្វូន LG 30S ThinQ ពេលនេះចាប់ផ្តើមដាក់អោយធ្វើការកម្មង់ទិញមុនហើយនៅក្នុងសហរដ្ឋអាមេរិកនោះ។

image

នៅក្នុងក្រុមហ៊ុន B&H លក់ស្មាតហ្វូន LG V30S ThinQ នៅក្នុងតម្លៃ $929.99 ដែលមានពណ៌ Glossy Moroccan Blueនិង Matte Moroccan Blue ។ ស្មាតហ្វូននេះនឹងដាក់លក់នៅសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុន Verizon, AT&T, T-Mobile និង Sprint ។

ស្មាតហ្វូន LG V30S ThinQ គឺមិនខុសប្លែកខ្លាំងពីស្មាតហ្វូន V30 នោះទេ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា AI និងការពង្រឹងទៅលើការថតរូបភាពផងដែរ។ គួរបញ្ជាក់ផងដែរថា​ក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងប្រកាសបង្ហាញនូវស្មាតហ្វូន  G7 ThinQ នៅថ្ងៃទី 2 ខែឧសភាខាងមុខនេះផងដែរ៕