ព័ត៌មាន

មិនមែនតែស្រុកខ្មែរទេ នៅស្រុកគេក៏ OPPO F7 លក់ដាច់ខ្លាំងដែរ!!

ក្រុមហ៊ុន OPPO ពិតជាបានឈានដល់ភាពជោគជ័យខ្លាំងក្នុងតំបន់ដែលមិនធ្លាប់មានពីមុនមក​ ពោលគឺអតិថិជនមិនថាតែនៅក្នុងប្រទេសកម្ពុជាទេ សូម្បីតែនៅក្នុងប្រទេសវៀតណាម ថៃ មីយ៉ានម៉ា និង​ឥណ្ឌូនេស៊ី ក៏​មានការគាំទ្រខ្លាំងដែរ ចំពោះស្មាតហ្វូនស៊េរីថ្មីគឺ OPPO F7។​

ក្រុមហ៊ុន OPPO ប្រចាំទេសកម្ពុជាបានឲ្យដឹងថា៖ “នាពេលនេះ សន្ទុះនៃការលក់របស់ស្មាតហ្វូនស៊េរីថ្មីពិតជាមានការកើនឡើងហួសការស្មាន ដែលយើងមិនធ្លាប់ជួបនាពេលកន្លងមក ទាំងនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់។​”

image

អតិថិជននៅក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាមរាប់ពាន់នាក់បានមកចាំតាំងព្រលឹមស្រាងៗ ជាច្រើនថ្ងៃព្រោះតែចង់បាននូវទូរស័ព្ទ OPPO F7 ។​ ហេតុការណ៍នេះ កើតឡើងជាច្រើនហាងទូរស័ព្ទក្នុងទីក្រុងហូជីមីញ និងខេត្តជាច្រើនទៀត។​

មានម្ចាស់ហាងទូរស័ព្ទមិនតិចទេដែលកំពុងតែប្រឈមមុខជាមួយនឹងការដាច់ស្តុកនៃទូរស័ព្ទស៊េរីថ្មីនេះ ហើយត្រូវកម្ម៉ង់ស្មាតហ្វូនជាច្រើនគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន OPPO ​។​

image

បើគេក្រលេកមើលទៅប្រទេសថៃវិញ ចំនួនកម៉្មង់ទុកមុន និងចំនួនអ្នកមកទិញ OPPO F7 ក៏មានកើនឡើងហួសពីឆ្នាំមុនៗផងដែរ។​ អតិថិជនតម្រង់ជួរយ៉ាងវែងនៅពីមុខហាងទូរស័ព្ទធំៗក្នុងទីក្រុងបាងកក ហើយអ្នកខ្លះចេញមកវិញដោយមានទូរស័ព្ទពីរបីគ្រឿងក្នុងដៃ។​ ស្ថានភាពនេះទំនងជាអាចនៅបន្តច្រើនថ្ងៃទៀត ត្បិតថាចំនួនអ្នកមកទិញមិនទាន់ថយចុះនៅឡើយទេ។​

image

ចំនែកប្រទេសផ្សេងទៀតដូចជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ក៏មិនខុសគ្នាដែរដោយគ្រប់ហាងទូរស័ព្ទនានាសុទ្ធតែមានមនុស្សម្នាជាច្រើនដែលមកសាកសួរនិងមកជាវទូរស័ព្ទOPPO F7។ OPPO F7 ពិតជាធ្វើឲ្យកក្រើកទីផ្សារយ៉ាងខ្លាំងដោយសារតែលក្ខណៈពិសេសៗរបស់វា ដូចជាកាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលជាកាមេរ៉ាមុខទំហំធំដំបូងគេបង្អស់នាពេលបច្ចុប្បន្ន​ ហើយបានភ្ជាប់ជាមួយបច្ចេកវិទ្យាAI Beauty 2.0 ដែលអាចចាប់យកចំនុចសម្គាល់សំខាន់ៗនៅលើផ្ទៃមុខរបស់មនុស្សរហូតដល់ទៅ296ចំនុច វាថែមទាំងអាចសម្គាល់នូវភេទ អាយុ សម្បុរស្បែក ប្រភេទស្បែកដែលអាចធ្វើឲ្យការថតរូបរបស់អ្នកកាន់តែស្រស់ស្អាតនិងមានលក្ខណៈធម្មជាតិ។ កាមេរ៉ាមុខរបស់OPPO F7  ក៏មានមុខងាVivid Mode ដែលជាមុខងារជួយឲ្យការថតរូបកាន់តែស្រស់ស្អាត បន្ថែមពណ៌ទៅលើBackgroundឲ្យកាន់តែស្រស់ស្អាតនិងមានភាពរស់រវើក។

image

បើនិយាយពីរូបរាងខាងក្រៅវិញ OPPO F7 ត្រូវបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនខ្ចៅដៃនៅលើផ្ទៃខាងក្រោយវាផង ដែលធ្វើឲ្យការប្រើបាស់ទូរស័ព្ទរបស់លោកអ្នកកាន់តែមានភាពងាយស្រួល សក្តិសមជាកំពូលស្មាតហ្វូន។ អ្វីដែលកាន់តែទាក់ទាញអ្នកប្រើប្រាស់ទៀតនោះ គឺវាមានបីពណ៌សម្រាប់ឲ្យជ្រើសរើស៖ ពណ៌ក្រហម(Solar Red) ពណ៌ប្រាក់(Moonlight Silver) និងពណ៌ពេជ្រខ្មៅ(Diamond Black)។

image

នៅក្នុងប្រទេសកម្ពុជា OPPO F7 Ram4GB មានតម្លៃត្រឹមតែ329$ប៉ុណ្ណោះ  ចំណែក OPPO F7 Ram6GB វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃត្រឹមតែ429$។

ឃើញដូចនេះហើយ តើលោកអ្នកនៅចាំអីទៀត? ប្រយ័ត្ន OPPO F7 អស់ស្តុកទិញលែងទាន់ណា៕