ព័ត៌មាន

របាយការណ៍ IDC៖ ការនាំចេញស្មាតហ្វូនសម្រាប់ទីផ្សារស្មាតហ្វូនពិភពលោកមានការធ្លាក់ចុះបន្ទាប់ពីមានការធ្លាក់ចុះទីផ្សារនៅចិន

ក្រុមហ៊ុន  International Data Corporation (IDC) បញ្ចេញនូវរបាយការណ៍មួយនៅលើទីផ្សារស្មាតហ្វូននៅក្នុងត្រីមាសទី 1 នេះ។ នៅក្នុងទិន្នន័យនេះមានការបង្ហាញអំពីការធ្លាក់ចុះនៃទីផ្សារនៅក្នុងប្រទេសចិនដែលមានចំនួន 2.9% ។ សម្រាប់ក្រុមហ៊ុន Huawei, Xiaomi និង Oppo ឈរនៅចំណាត់ថ្នាក់លេខ 3 លេខ 4 និងលេខ 5 រៀងគ្នាដែលមានការនាំចេញតិចជាង ១០០ លានគ្រឿងដែលមិនធ្លាប់កើតឡើទាល់តែសោះតាំងពីឆ្នាំ 2013 នោះ។

image

សម្រាប់ក្រុមហ៊ុន​Samsung និង Apple នៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួនដោយមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះទៅលើចំនួននៃការលក់។ សម្រាប់ត្រីមាសទី 1 ឆ្នាំ 2018 ក្រុមហ៊ុន Samsung មានការនាំចេញស្មាតហ្វូន​2 លានគ្រឿង ខណៈពេលដែល Apple នាំចេញ 1.4 លានគ្រឿង។

image

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple មានទូរស័ព្ទ iPhone X ដែលពេញនិយមបំផុតរៀងរាល់សប្តាហ៍នៅក្នុងរយៈពេល 3 ខែនេះ។ សម្រាប់ក្រុមហ៊ុន Xiaomi វិញក៏មានកំណើនខ្ពស់ខ្លាំងនៅក្នុងប្រទេសឥណ្ឌា និងតំបន់អាស៊ីផងដែរ ហើយវាក៏នឹងទៅប្រកួតប្រជែងនៅទីផ្សារអ៊ឺរ៉ុបដូចជាអ៊ីតាលី និងអេស្ប៉ាញផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Oppo ក៏បន្ថែមម៉ាកមួយទៀតដែលមានឈ្មោះថា Realme ហើយស្មាតហ្វូនម៉ាកនេះនឹងបង្ហាញខ្លួននៅរយៈពេលពីរសប្តាហ៍ទៀត៕