ព័ត៌មាន

ស្មាតហ្វូនចិន Huawei និង ZTE ហាមមិនអោយលក់នៅក្នុងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក

ថ្មីៗនេះ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកបញ្ជាទៅកាន់មូលដ្ឋានទ័ពយោធានៅក្នុងសហរដ្ឋអាមេរិកអោយឈប់ទិញស្មាតហ្វូនចិន ZTE និង Huawei ដោយមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិនោះ។

image

ពេលនេះ សមាជិកយោធារបស់សហរដ្ឋអាមេរិកមិនអាចទិញស្មាតហ្វូនចិន Huawei និង ZTE បានទៀតនោះទេនៅតាមហាងលក់រាយជាច្រើននៅមូលដ្ឋានទ័ពនៅសហរដ្ឋអាមេរិកនេះ នេះបើតាមការបទបញ្ជាពីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកនោះ។ ការហាមឃាត់នេះគឺដោយសារតែខ្លាចមានចារកម្មពីការប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុនចិននេះដោយសម្ងាត់នោះ។

អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកលោក Dave Eastburn និយាយថា “ស្មាតហ្វូនរបស់ក្រុមហុន​ Huawei និង ZTE អាចនឹងបង្ករនូវហានិភ័យសម្រាប់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានរបស់នាយកដ្ឋាន និងបេសកកម្មផ្សេងទៀតផងដែរ។ ដូចនេះ វាមិនមានការប្រើប្រាស់ទៀតនោះទេនៅក្នុងមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនោះ៕”

ប្រភព៖ https://sputniknews.com/business/201805031064102005-us-china-zte-huawei/