ព័ត៌មាន

ស្មាតហ្វូន Honor 10 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 15 ខែឧសភាហើយលក់ផ្តាច់មុខនៅលើ Flipkart

បើទោះបីជាស្មាតហ្វូន Honor 10 ប្រកាសបង្ហាញកាលពីខែមុននេះនៅក្នុងប្រទេសចិន នៅក្នុងប្រទេសជាច្រើនទៀតក៏ស្ថិតនៅក្នុងការរង់ចាំផងដែរ។ ពេលនេះ Flipkart បញ្ជាក់ថា ក្រុមហ៊ុននឹងលក់ផ្តាច់មុខស្មាតហ្វូននេះចាប់ផ្តើមពីថ្ងៃទី 15 ខែឧសភានេះ។ ស្មាតហ្វូននេះក៏ត្រៀមខ្លួនក្នុងការដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុបនៅក្នុងទីក្រុងឡុងដ៏ផងដែរ។

image

ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃ 35,000 INR ($523) សម្រាប់ទំហំ 128GB ដែលនឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌានោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 970 chipset រ៉េមទំហំ 6GB និងប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1  នៅលើ EMUI នោះ។

image

អេក្រង់របស់ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹង iPhone X ហើយវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោមផងដែរ។ វាមានអេក្រង់ទំហំ  5.84″ ជាមួយនឹងកម្រិត 19:9 aspect ratio ដែលមាន 1080 x 2280 ភិចសែល ថាមពលថ្ម 3,400 mAh  នឹងការបញ្ចូលថាមពល 4.5A fast charge នៅលើ  USB-C ។

image

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ា 16MP color sensor ជាមួយ f/1.8 aperture និង 24MP ជាមួយ  f/2.0 lens ។ ស្មាតហ្វូននេះនឹងមានពណ៌ Mirage Purple, Mirage Blue, Black និង Grey ៕