ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការផ្លាស់ប្តូរ iPhone X ដែលមានបញ្ហាទៅលើ Face ID

កាលពីប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការស្នើរទៅកាន់ Authorized Service Providers ក្នុងការជួសជុលទៅលើទូរស័ព្ទ iPhone 7 Series ដែលមានបញ្ហាទៅលើផ្នែក Microphones នោះ។ ពេលនេះ វាមានបញ្ហាមួយទៀតដែលក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការបញ្ជូនទៅកាន់ Authorized Service Providers ពាក់ព័ន្ធទៅនឹងបញ្ហារបស់​iPhone X ដែលមានបញ្ហាទៅលើ Face ID ។

image

បញ្ហានៅលើ Face ID នេះក៏កើតឡើងនៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ។ ដើម្បីដោះស្រាយទៅលើបញ្ហានេះបាន នោះបុគ្គលិករបស់ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរថ្មី។ សម្រាប់ព័ត៌មានទាក់ទងទៅនឹងកាមេរ៉ាខាងក្រោយជាមួយនឹងបច្ចេកវិទ្យា Face ID នៅមិនទាន់មានព័ត៌មានផ្លូវការអំពីរឿងនេះនោះទេ៕