ព័ត៌មាន

ស្មាតហ្វូន Nokia 6 (2018) រ៉េមទំហំ 4GB នឹងប្រកាសបង្ហាញក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 13 ខែឧសភា

ស្មាតហ្វូនស៊េរីថ្មី Nokia 6 (2018)/ Nokia 6.1 ដែលមានរ៉េមទំហំ 4GB នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះ។ ការលក់របស់ស្មាតហ្វូននេះនឹងចាប់ផ្តើមនៅថ្ងៃទី 13 ខែឧសភានេះហើយវាលក់ផ្តាច់មុខនៅលើ Amazon នៅក្នុងប្រទេសឥណ្ឌាតែម្តង។

 image

ខណៈពេលដែលវាមិនទាន់មានព័ត៌មានអំពីតម្លៃរបស់ស្មាតហ្វូននេះ វាមានពាក្យចចាមអារ៉ាមជាច្រើនរបស់ម៉ូដែលនេះដែលមានតម្លៃ INR 18,999 ($280) ។ សម្រាប់រ៉េមទំហំ 3GB គឺមានតម្លៃថោកជាងប្រហែល  INR 2,000 ($30) ៕