ព័ត៌មាន

ស្មាតហ្វូន vivo X21i បង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ជាមួយនឹងការប្រើប្រាស់បន្ទះឈីប Helio P60

ស្មាតហ្វូន vivo X21 និងស្មាតហ្វូន X21 UD ទើបតែប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមីនា ហើយវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 660  ដែលប្រើប្រាស់នៅលើស្មាតហ្វូន vivo X20 និងស្មាតហ្វូន vivo X20 Plus UD នោះ។

image

នៅក្នុងបញ្ជីរបស់ Geekbench ទម្លាយនូវ Version ថ្មីរបស់ស្មាតហ្វូន​ម៉ូដែល X21i ដែលមានរូបរាងដូចគ្នាបេះបិទ ប៉ុន្តែវាប្រើប្រាស់នូវបន្ទះឈីប Helio P60 រ៉េមទំហំ 6GB និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ផងដែរ។ ស្មាតហ្វូន X21 នេះក៏ដាក់លក់នៅខាងក្រៅប្រទេសចិននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ៕