ព័ត៌មាន

ក្រុមហ៊ុនផលិតស្មាតហ្វូន Android Phone ល្បីៗជាច្រើនត្រូវគេចាប់បានថាកុហករឿង Security Updates

ប្រព័ន្ធ Android ecosystem គឺមានការប្រឈមមុខទៅនឹងគ្រោះថ្នាក់កម្រិតខ្ពស់នៅពេលដែលនិយាយអំពីប្រព័ន្ធសុវត្ថិភាព ហើយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនក៏មិនផ្តល់នូវការ Patches ភ្លាមៗទាន់ពេលវេលាផងដែរនៅពេលដែលមានបញ្ហានោះ។ តាមការសិក្សាស្រាវជ្រាវថ្មី ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនកុហកទៅកាន់អតិថិជនរបស់ខ្លួនអំពីរឿង security updates ដោយកុហកអ្នកប្រើប្រាស់ថាស្មាតហ្វូនរបស់ពួកគេដំណើរការនូវការ Updates ចុងក្រោយបំផុតនោះ។

image

ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងនោះមានដូចជាក្រុមហ៊ុន​ Samsung, Xiaomi, OnePlus, Sony, HTC, LG និង Huawei មមមិនផ្តល់នូវការប្រើប្រាស់ security patch គ្រប់នោះទេ នេះបើតាមការសិក្សារបស់ Karsten Nohl និង Jakob Lell មកពីក្រុមហ៊ុនសុវត្ថិភាពរបស់អាល្លឺម៉ង់នៅ Security Research Labs (SRL) ។

លោក Nohl និង Lell ធ្វើការវិភាគពិនិត្យមើលទៅលើ Firmware របស់ស្មាតហ្វូនចំនួន 1200 គ្រឿងរបស់ក្រុមហ៊ុនចែកចាយស្មាតហ្វូនចំនួន 12 ហើយគ្រប់ Android patch គឺចេញតាំងពីឆ្នាំមុនម្ល៉េះ ហើយវាក៏មានចន្លោះប្រហោងសម្រាប់ក្រុមហេគឃ័រផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ចេញនូវ security patches ជារៀងរាល់ខែសម្រាប់ប្រព័ន្ធ Android ecosystem អោយមានសុវត្ថិភាព និងគេចផុតពីហានិភ័យ ប៉ុន្តែក្រុមហ៊ុនចែកចាយស្មាតហ្វូនជាច្រើនក៏ធ្វើការកែប្រែទៅលើ OS ដោយខ្លួនឯងដើម្បីធ្វើឱ្យស្មាតហ្វូនរបស់គេមានលក្ខណៈពិសេសនោះ។

ក្រុមអ្នកស្រាវជ្រាវនៅ SRL ធ្វើការស៊ើបអង្កេតទៅលើស្មាតហ្វូនជាច្រើនដែលទទួល និងតម្លើងនូវ Android updates ចុងក្រោយបំផុត ហើយនេះគឺជាលទ្ធផល៖

0-1 ខកខានមិនបានធ្វើការ patches—Google, Sony, Samsung, Wiko Mobile

1-3 ខកខានមិនបានធ្វើការ patches—Xiaomi, OnePlus, Nokia

3-4 ខកខានមិនបានធ្វើការ patches—HTC, Huawei, LG, Motorola

4+ ខកខានមិនបានធ្វើការ patches—TCL, ZTE

សម្រាប់ security patches ស្ថិតនៅក្នុងចំណុចរងគ្រោះដែលបង្ហាញនៅក្នុងឆ្នាំ 2017 មកម្ល៉េះ។ ដូចអ្វីដែលបង្ហាញនៅខាងលើនេះ ក្រុមហ៊ុន Google, Samsung, Wiko Mobile និង Sony នៅតែនាំមុខគេនៅក្នុង Patches ប៉ុន្តែក្រុមហ៊ុនចែកចាយរបស់ចិនដូចជា Xiaomi និង OnePlus គឺពិតជាមិនសូវខ្វល់ខ្វាយទៅលើការការពារអតិថិជននោះទេ។

 image

ដើម្បីបង្ហាញអំពីចំណុចរងគ្រោះនៃ patch នេះ ក្រុមហ៊ុន Google ក៏បញ្ចេញនូវគម្រោងមួយឈ្មោះថា Treble ដែលក្រុមហ៊ុននាំយកនូវការបង្ហាញនូវការផ្លាស់ប្តូរនូវ Android system architecture កាលពីឆ្នាំមុនជាមួយនឹងការគ្រប់គ្រងនៅលើដំណើរការនៃការ Update នេះផងដែរ។

គម្រោង Project Treble ក៏រួមបញ្ចូលនូវ Android 8.0 Oreo ដែលបង្ហាញអំពី core hardware code ចេញពី OS Code ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្មាតហ្វូនរបស់អ្នកដំណើរការនូវ Oreo 8.0 operating system វាពិតជាមិនចាំបាច់នោះទេដែលវាត្រូវទ្រទ្រង់នូវគម្រោង Treble project ដោយសារតែក្រុមហ៊ុន Google បានបញ្ចូលវានៅក្នុងនេះហើយ។ សម្រាប់ Oreo firmware update របស់ស្មាតហ្វូនរបស់ក្រុមហ៊ុន OnePlus នៅមិនទាន់ទ្រទ្រង់នូវ Treble នៅឡើយទេ៕