ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូនស៊េរីថ្មី Nokia X6 បង្ហាញខ្លួននៅក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននៅថ្ងៃទី 16 ខែឧសភាខាងមុខនេះនៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះនឹងមានឈ្មោះថា Nokia X6 ហើយវាជាស្មាតហ្វូនដែលមានសមត្ថភាពនៅចន្លោះ Nokia 6 (2018) និង Nokia 7 Plus ។ យ៉ាងណាមិញ ស្មាតហ្វូននេះមានតម្លៃធូរថ្លៃជាង។

image

រូបភាពមួយបង្ហាញនៅលើ Weibo ដែលបង្ហាញថា ក្រុមហ៊ុនលក់រាយ Suning នឹងធ្វើការលក់ស្មាតហ្វូននេះនៅក្នុងតម្លៃប្រហែលជា​ €200/$235 ។ ស្មាតហ្វូន Nokia X6 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 chipset និងរ៉េមទំហំ 3/4/6 GB RAM ។ នេះគឹជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន HMD ដែលប្រើប្រាស់នូវ Notch ជាមួយនឹងកម្រិតភាពច្បាស់ 2280 x 1080  ភិចសែលនិងកម្រិត 19:9 ratio ។​

សម្រាប់កាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះមានទំហំ 16MP និងកាមេរ៉ា Selfie ក៏មានកម្រិតភាពច្បាស់ផងដែរ។ នៅក្នុងព្រឹត្តិការណ៍ MWC ស្មាតហ្វូន Nokia X6 ក៏ប្រើប្រាស់នូវគម្រោង Android One ផងដែរ៕