ព័ត៌មាន

ការលក់ស្មាតហ្វូន Samsung Galaxy S9 នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺច្រើនជាង 1 លានគ្រឿង

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ជាផ្លូវការថា ស្មាតហ្វូន Galaxy S9 និង Galaxy S9+ គឺលក់បានច្រើនជាង 1 លានគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។ នេះគឺជាលើកទីមួយសម្រាប់ក្រុមហ៊ុនដែលសម្រេចនូវការលក់នៅក្នុងចំនួនដ៏ច្រើននេះ។

image

ស្មាតហ្វូន Galaxy S9 បង្ហាញខ្លួននៅក្នុងថ្ងៃទី 16 ខែមីនា ហើយវាមានរយៈពេលត្រឹមតែ 2 ខែប៉ុណ្ណោះ។ បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S8 នោះគឺមានការលក់បានចំនួន 1 លានគ្រឿងនៅក្នុងរយៈពេលត្រឹមតែ 37 ថ្ងៃប៉ុណ្ណោះ។ វានៅមិនទាន់មានការបញ្ជាក់អំពីចំនួននៃការលក់ស្មាតហ្វូន Galaxy S9 នៅជុំវិញពិភពលោកនោះទេ ។ ក្រុមហ៊ុន Samsung ថ្មីៗនេះក៏បន្ថែមនូវពណ៌ថ្មី  Sunrise Gold និង​Burgundy Red សម្រាប់ស្មាតហ្វូន Galaxy S9 របស់ខ្លួនផងដែរ៕