ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Sony នឹងធ្វើការបញ្ឈប់ទៅលើការផលិត PS Vita Game Cards

ឧបករណ៍លេងហ្គេម PlayStation Vita ប្រកាសបង្ហាញខ្លួននៅដើមឆ្នាំ 2012 នៅក្នុងប្រទេសជប៉ុន ប៉ុន្តែវាក៏មិនទទួលបានជោគជ័យនោះទេ។ សម្រាប់ឧបករណ៍នេះមានភាពពេញនិយមនៅក្នុងតែប្រទេសជប៉ុនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទីផ្សារនៅកន្លែងផ្សេងទៀតនៅតូចនៅឡើយ។

image

ដូចនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Sony នឹងធ្វើការបញ្ឈប់នូវការផលិតទៅលើ Vita Game Cards ចាប់ពីខែមីនា ឆ្នាំ 2019 ខាងមុខនេះទៅ។ សម្រាប់ការចែកចាយគឺនៅតែមានរហូតដល់ឆ្នាំក្រោយនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Sony ប្រហែលជាធ្វើការបញ្ចេញនូវ Console ថ្មីមួយទៀតប្រភេទ Vita 3DS ឬជាប្រភេទ Gaming Phones នាពេលខាងមុខនេះផងដែរ៕