ព័ត៌មាន

តើធ្វើដូចម្តេចដើម្បីដឹងថាកម្មវិធី Facebook ដឹងអ្វីខ្លះអំពីអ្នកប្រើប្រាស់នោះ?

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg ធ្វើការពន្យល់អំពីរបៀបដែលក្រុមហ៊ុនរបស់លោកធ្វើការប្រមូល និងគ្រប់គ្រងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះ។ កាលពីប៉ុន្មានសប្តាហ៍មុននេះ វាគឺជាពេលវេលាដ៏ពិបាកសម្រាប់ក្រុមហ៊ុន Facebook ពាក់ព័ន្ធទៅនឹងរឿងអាស្រូវនៃទិន្នន័យរាប់លាននាក់របស់អ្នកប្រើប្រាស់ដែលត្រូវគេរំលោភបំពាននោះ។ Facebook ធ្វើការរក្សាទុកនូវទិន្នន័យគ្រប់សកម្មភាពទាំងអស់របស់អ្នកដែលធ្វើ និងការទំនាក់ទំនងរបស់អ្នកនៅលើ Platform នេះ។

image

អ្វីដែលអ្នកប្រើប្រាស់នៅលើកម្មវិធី Facebook អាចដឹងនោះគឺអាចធ្វើការទាញយក និងមើលព័ត៌មានដែលក្រុមហ៊ុន Facebook ធ្វើការប្រមូលអំពីអ្នកបាននៅក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ នេះគឺជារបៀបដែលទិន្នន័យរបស់ក្រុមហ៊ុន Facebook ធ្វើការប្រមូលគ្រប់ពេលវេលាដែលមានដូចជាការបង្ហោះ សារទំនាក់ទំនង រូបភាព វីដេអូ និងជាច្រើនទៀត។

របៀបនៃការទាញយកទិន្នន័យពី Facebook

ជាដំបូង អ្នកត្រូវធ្វើការ Sign ចូលទៅក្នុងកម្មវិធី Facebook (នៅលើ Desktop មិនមែនស្មាតហ្វូននោះទេ) ។ បន្ទាប់មកចុចនៅលើផ្នែកខាងស្តាំ ហើយចុចនៅលើពាក្យថា “Settings” ។

 បន្ទាប់មកអ្នកចូលទៅក្នុង facebook.com/settings ដែលជាកន្លែងអ្នកអាចចុចនៅលើ “General Account Settings” ។

 នៅផ្នែកខាងក្រោមនៃ General Account Settings អ្នកត្រូវជ្រើសរើសយក “Download a copy of your Facebook data” ហើយចុចនៅលើតំណរនេះ។

 វានឹងនាំអ្នកទៅកាន់ទំព័រ “Download My Information.” បន្ទាប់មកចុចនៅលើប៊ូតុងពណ៌ខៀវ “Start My Archive.” ។

 សម្រាប់ហេតុផលសុវត្ថិភាពនោះ កម្មវិធី Facebook នឹងរំលឹកអ្នកក្នុងការវាយបញ្ចូលនូវលេខសម្ងាត់របស់អ្នក និងផ្ញើនូវសារចូលទៅកាន់អ៊ីម៉ែលរបស់អ្នកជាមួយនឹងសារពីរគឹ  “Facebook download requested” និងសារមួយទៀត “Your Facebook download is ready.” ។ សម្រាប់ដំណើរការនៃការដោនឡូតនេះអាចមានរយៈពេលប្រហែលជា 15 នាទី (ផ្អែកទៅលើល្បឿននៃអ៊ីនធើណិតរបស់អ្នក)។

 

ក្រុមហ៊ុន Facebook អនុញ្ញាតឱ្យអ្នកធ្វើការដោនឡូតនូវ Zipped Folders ដែលមានឈ្មោះថា facebook-yourusername.” ហើយនៅពេលដែលអ្នកធ្វើការ Unzip នោះ អ្នកនឹងឃើញនូវ Folders ជាច្រើនដូចជារូបភាព វីដេអូ សារទំនាក់ទំនង និង &#039html&#039 folder នៃទិន្នន័យជាច្រើនទៀត រួមជាមួយនឹង .htm Index file ជាច្រើនផងដែរ៕