ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Nova 3e (Huawei P20 Lite) នឹងបង្ហាញខ្លួននៅម៉ាឡេស៊ីថ្ងៃទី 25 ខែឧសភានេះ

បន្ទាប់ពីការប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិនក្រោមឈ្មោះថា Nova 33 Monika នោះ ស្មាតហ្វូន Huawei P20 Lite មិនប្រើប្រាស់ឈ្មោះដូចគ្នានៅក្នុងប្រទេសម៉ាឡេស៊ីនោះទេ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 25 ខែឧសភានេះជាមួយនឹងតម្លៃ RM1,399 ($352) ។

image

ស្មាតហ្វូននេះគ្រាន់តែមានការប្រើប្រាស់ឈ្មោះផ្សេងគ្នាប៉ុណ្ណោះ។ កាមេរ៉ា Selfie របស់ស្មាតហ្វូននេះមានទំហំ 24MP ហើយវាក៏មានម៉េមូរីទំហំ 128GB ផងដែរ។ ស្មាតហ្វូននេះគឺជាប្រភេទថ្នាក់កណ្តាលដែលមានតម្លៃ $400 ។ ស្មាតហ្វូននេះអាចរកទិញបាននៅថ្ងៃទី 31 ខែឧសភា៕