ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ ទទួលការកម្មង់ទិញមុនដល់ទៅ 70,000 គ្រឿងនៅក្នុងរយៈពេល 6 ថ្ងៃនៅកូរ៉េខាងត្បូង

ពេលនេះ​ស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ស្មាតហ្វូនស៊េរីថ្មីនេះចាប់ផ្តើមទទួលការកម្មង់ទិញមុនច្រើនជាងស្មាតហ្វូន LG G6 ។ ស្មាតហ្វូន LG G7 ThinQ នេះមានការកម្មង់ទិញមុនដល់ទៅ 70,000 គ្រឿងនៅក្នុងរយៈពេល 6 ថ្ងៃដែលច្រើនជាងស្មាតហ្វូន LG G6 ដែលមានការកម្មង់ទិញមុន 40,000 គ្រឿងនៅឆ្នាំមុននេះ។

image

ស្មាតហ្វូននេះមិនមានការកម្មង់ច្រើនដូចស្មាតហ្វូន Galaxy S9 និង Galaxy S9+ នោះទេ ប៉ុន្តែវាក៏មានសង្ឃឹមការងើបឡើងវិញនៃផ្នែកស្មាតហ្វូនរបស់ក្រុមហ៊ុន LG នោះទេ៕