ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia X6 នឹងដាក់លក់នៅជុំវិញពិភពលោកក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា HMD នៅមិនទាន់និយាយអ្វីអំពីការមកដល់នៃស្មាតហ្វូន Nokia X6 នៅឡើយទេ។ ប៉ុន្តែស្មាតហ្វូននេះនឹងដាក់លក់នៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះផងដែរ។ ពេលនេះ ស្មាតហ្វូននេះលក់ផ្តាច់មុខនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះនៅមិនទាន់មានគម្រោងក្នុងការដាក់លក់ស្មាតហ្វូននេះនៅលើទីផ្សារនៃប្រទេសផ្សេងនៅឡើយទេ។

image

image

លោក Junho Sarvikas ក៏ធ្វើការបោះឆ្នោតមួយនៅលើ Twitter សួរទៅកាន់អ្នកគាំទ្រថាចង់ឃើញស្មាតហ្វូននេះដាក់លក់ជាលក្ខណៈសកលនោះទេ។ វាមានអតិថិជនជាច្រើនដែលចង់ទិញស្មាតហ្វូននេះ ដូចនេះវាមិនយូរនោះទេដែលស្មាតហ្វូននេះនឹងដាក់លក់ជាផ្លូវការនោះ៕