ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A6 Series ធ្វើការ Update ទៅលើ Firmware មុនពេលដែលវាដាក់លក់ជាផ្លូវការ

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A6 និង A6+ ទើបតែបង្ហាញខ្លួននៅដើមខែនេះ ។ ស្មាតហ្វូននេះនៅមិនទាន់ដាក់លក់នៅឡើយទេ ប៉ុន្តែវាក៏មិនអាចបញ្ឈប់ក្រុមហ៊ុនក្នុងការ Update ទៅលើ Firmware របស់វាផងដែរ។ សម្រាប់ Firmware នេះគឺធ្វើការ Patch ទៅលើសុវត្ថិភាពនៅក្នុងខែឧសភានេះមុនពេលដែលស្មាតហ្វូននេះបង្ហាញខ្លួននៅលើទីផ្សារនៅប្រទេសឥណ្ឌានោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនេះរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 21 ខែឧសភានៅក្នុងប្រទេសនេះ ហើយស្មាតហ្វូន Galaxy A6 Series ក៏នឹងបង្ហាញខ្លួននៅលើទីផ្សារផងដែរ។ ស្មាតហ្វូន Galaxy A6 និង A6+ នឹងធ្វើការ Update ទៅលើ Patch សុវត្ថិភាពនៅក្នុងរយៈពេល 3 ខែម្តង៕