ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy J6 នឹងបង្ហាញខ្លួននៅប្រទេសឥណ្ឌានៅថ្ងៃទី 22 ខែឧសភាជាមួយនឹង Face Unlock និង Dolby Atmos

បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា ស្មាតហ្វូន Galaxy J6 នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបនៅថ្ងៃទី 21 ខែឧសភានេះនោះ ក្រុមហ៊ុននេះមានគម្រោងក្នុងការប្រកាសបង្ហាញខ្លួនស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃបន្ទាប់ផងដែរ។

image

image

ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ Infinity Display ហើយវាអាចប្រើប្រាស់នូវមុខងារ Face Unlock និង​Dolby Atmos ថែមទៀត។ សម្រាប់មុខងារទាំងពីរនេះគឺធ្វើការ​update ដោយដៃ។ ស្មាតហ្វូននេះនឹងមានតម្លៃទាបជាងស្មាតហ្វូន Galaxy A6 ផងដែរ៕