ព័ត៌មាន

បែកធ្លាយវីដេអូរបស់ស្មាតហ្វូន Xiaomi Mi 8 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់

កាលពីម្សិលមិញនេះ យើងដឹងថាក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នឹងធ្វើព្រឹត្តិការណ៍នៅក្នុងខួបទី 8 ជាមួយនឹងស្មាតហ្វូន Mi 8 ។ យើងបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នឹងបង្ហាញនូវបច្ចេកវិទ្យា 3D Facial Recognition ដូចជា iPhone X ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

image

នៅក្នុងវីដេអូបែកធ្លាយខ្លីនេះបញ្ជាក់ថា ស្មាតហ្វូន Xiaomi អាចធ្វើការ Unlock ទៅលើស្នាមក្រយ៉ៅដៃនៅលើអេក្រង់នេះ។ ស្មាតហ្វូននេះប្រើប្រាស់នូវ MIUI នេះ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 23 ខែឧសភានេះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 845  រ៉េមទំហំ 8GB និងការកម្មង់ទិញមុននៅថ្ងៃទី 27 ខែឧសភាខាងមុខនេះ៕