ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី BlackBerry Ghost នឹងបង្ហាញខ្លួននៅក្នុងរដូវក្តៅនេះ

ត្រឡប់ទៅកាន់ខែកុម្ភៈឆ្នាំនេះវិញ លោក Evan Blass ទម្លាយថា ស្មាតហ្វូន Android របស់ក្រុមហ៊ុន​ BlackBerry ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើង ថ្នាក់ប្រណិតនោះនឹងមានឈ្មោះថា Ghost ហើយវានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ។ ពេលនេះ អ្នកទម្លាយនេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការនៅរដូវក្តៅនេះ។

image

image

ក្រុមហ៊ុន Optiemus Infracom ដែលគ្រប់គ្រងទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន BlackBerry នៅក្នុងប្រទេសឥណ្ឌាគឺទទួលខុសត្រូវទៅលើការរចនា និងការផលិតស្មាតហ្វូននេះ។ ដូចនេះ ស្មាតហ្វូននេះនឹងដាក់លក់មុនគេនៅក្នុងប្រទេសឥណ្ឌានេះ។ ថ្មីៗនេះ ក្រុមហ៊ុន Optiemus ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនទៀតនៅក្រោមស្លាកយីហោ BlackBerry Band នៅក្នុងពីរត្រីមាសបន្ទាប់៕