ព័ត៌មាន

ស្មាតហ្វូន Oppo Find X នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 19 ខែមិថុនាខាងមុខនេះ

វាមានរយៈពេលជាច្រើនថ្ងៃមកហើយដែលយើងបានលឺដំណឹងអំពីស្មាតហ្វូនស៊េរីថ្មីរបស់ Oppo គឺស្មាតហ្វូន “Find X” ។ កាលពីម្សិលមិញនេះ វាមានការបង្ហាញនូវរូបភាពរបស់ស្មាតហ្វូននេះផងដែរ ហើយពេលនេះក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែមិថុនាខាងមុខនេះ។

image

image

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នេះនឹងបង្ហាញខ្លួននៅក្នុង Louvre Museum  នៅក្នុងទីក្រុងប៉ារីស។ ស្មាតហ្វូន Oppo Find X នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 chipset ហើយវាប្រហែលជាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរដូចគ្នាទៅនឹងស្មាតហ្វូន  Mi 8 Explorer និង X20 Plus UD ៕