ព័ត៌មាន

iPhone X មិនមែនជាស្មាតហ្វូនដែលមាន Notch ដំបូងបំផុតនោះទេ ហើយក៏មិនមែនជា Essential Phone ដែរ

កាលពីសប្តាហ៍មុននេះ វាមានការវាស់ស្ទង់អំពីសំណួរទៅលើស្មាតហ្វូនដែលប្រើប្រាស់នូវ Notch មុនគេបំផុតនៅលើទីផ្សារ។ នៅក្នុងការឆ្លើយតបគឺមានការបញ្ជាក់ថា ស្មាតហ្វូន Essentail Phone គឺមានការផលិតជាមួយនឹង Notch មុនគេដែលមានចំនួនដល់ទៅ 64% ។

 image

តែការពិតនោះ ស្មាតហ្វូន Aquos S2 របស់ក្រុមហ៊ុន Sharp ដែលបង្ហាញខ្លួននៅក្នុងថ្ងៃទី 14 ឬ 17 ខែសីហានោះទេដែលមានការប្រើប្រាស់នូវ Notch មុនគេនោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវគែមស្តើងប្រភេទ EDGEST ជាមួយនឹងភាពច្នៃប្រឌិតដ៏អស្ចារ្យបំផុត។ ស្មាតហ្វូន S2 នេះមានអេក្រង់ទំហំ 5.5’’ និងកម្រិតអេក្រង់ 16:9 aspect ratio ជាមួយនឹងវិមាត្រ 141.8 x 72 x 7.9 mm (5.58 x 2.83 x 0.31 in)៕