ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy J3 និង Galaxy J7 (2018) នៅសហរដ្ឋអាមេរិក

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញស្មាតហ្វូន Galaxy J3 និង Galaxy J7 (2018) ដែលអាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុនចែកចាយជាច្រើននៅដើមខែមិថុនានេះ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់ជាមួយនឹងមុខងារ Samsung Knox ហើយវាក៏មានការប្រើប្រាស់ជាមួយនឹងមុខងារ Customer Care service ផងដែរ។

image

ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនេះនៅមិនទាន់បញ្ជាក់អំពីតម្លៃ និងព័ត៌មានរបស់ស្មាតហ្វូននេះនៅឡើយទេ ។ ស្មាតហ្វូន Galaxy J3 (2018) មានអេក្រង់ទំហំ 5-inch HD (720p) resolution ខណៈពេលដែលស្មាតហ្វូន Galaxy J7(2018) មានអេក្រង់ទំហំ  5.5-inch display ។

image

ស្មាតហ្វូន Galaxy J3 មានកាមេរ៉ាខាងក្រោយទំហំ 8-megapixel  និងកាមេរ៉ាខាងមុខទំហំ  5-megapixel selfie  ខណៈពេលដែលស្មាតហ្វូន  Galaxy J7  ប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ និងខាងមុខទំហំ 13-megapixel ដូចគ្នា៕