ព័ត៌មាន

ស្មាតហ្វូន Pixel 3 ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធ Wireless Charging និងមុខងារ Active Edge

នៅដើមសប្តាហ៍នេះ វាមានរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Google Pixel 3 XL ដែលបែកធ្លាយនៅលើ  XDA-Developers Senior Member meraz9000 ។ គាត់អះអាងថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវមុខងារ Active Edge ផងដែរ។ ការប្រើប្រាស់នូវមុខងារ Active Edge មានដូចជា Google Assistant, snooze alarms ឬ silence incoming calls ។

image

image

នៅក្នុង SystemUIGoogle.APK វាមានឈ្មោះហៅថា “WakeMode” សម្រាប់ធ្វើការគ្រប់គ្រងទៅលើឧបករណ៍នេះ។ សម្រាប់ Active Edge (Codenamed “Elmyra”)  ក៏មានការប្រើប្រាស់នូវ  SystemUIGoogle.APK file  មាន DOCK_IDLE និង DOCK_ACTIVE ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Pixel 3 គឺធ្វើពីកញ្ចក់ ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធ Wireless charging ផងដែរ៕