ព័ត៌មាន

RIP សម្រាប់កម្មវិធី Yahoo Messenger (1998 – 2018)

Yahoo Messenger គឺជាកម្មវិធី Chat Services ដែលនឹងបិទដំណើរការនៅលើថ្ងៃទី 17 ខែកក្កដាខាងមុខនេះ។ ក្រុមហ៊ុន Oath នៅមិនទាន់ប្រកាសអំពីគម្រោងក្នុងការជំនួសនូវកម្មវិធីនេះជាមួយនឹងកម្មវិធីថ្មីដូចជាកម្មវិធី WhatsApp ឬ Facebook Messenger នោះ។

image

កម្មវិធី Yahoo Messenger ប្រកាសបង្ហាញខ្លួននៅក្នុងថ្ងៃទី 9 ខែមីនាឆ្នាំ 1998 ជា Yahoo Pager ហើយវាក៏ផ្លាស់ប្តូរម៉ាកជាថ្មីនៅក្នុងថ្ងៃទី 21 ខែមិថុនាឆ្នាំ 1999 ។ នៅថ្ងៃទី 17 ខែកក្កដាឆ្នាំ 2018 វាក៏នឹងបិទដំណើរការទាំងស្រុងផងដេរ។ វាមានរយៈពេល 20 ឆ្នាំ 4 ខែ និង 8 ថ្ងៃ។

លោកអ្នកត្រូវធ្វើការស្នើទៅកាន់ការប្រើប្រាស់ Beta ដើម្បីទាញយកនូវទិន្នន័យរយៈពេល 6 ខែបាន។ តើលោកអ្នកមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលកម្មវិធីនេះត្រូវបិទមុខងារទាំងស្រុងនោះ?