ព័ត៌មាន

ស្មាតហ្វូន LG G8 ThinQ នឹងធ្វើការ Upgrade អេក្រង់ LCD ទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K

ពេលនេះ ស្មាតហ្វូន LG G7 ThinQ ដាក់លក់ជាផ្លូវការហើយ វាក៏មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មី LG 2019 នោះគឺម៉ូដែល LG G8 ThinQ ។ ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ Quad-HD displays ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K resolution ដែលពង្រឹងទៅលើការទស្សនាកាន់តែអស្ចារ្យ និងការមើលនូវគុណភាព VR Content កម្រិតខ្ពស់ថែមទៀត។

image

ការសម្រេចចិត្តប្រើប្រាស់នូវអេក្រង់  4K display គឺជាមុខងារដែលប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី 2019 Galaxy S10 series ដែលត្រូវគេដឹងថានឹងប្រកាសបង្ហាញខ្លួននៅក្នុងខែមករាខាងមុខនេះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់  AMOLED panels ខណៈពេលដែលស្មាតហ្វូន  LG V40 ThinQ ប្រើប្រាស់អេក្រង់ AMOLED ផងដែរ៕